Sunday, July 6, 2025
Homeព័ត៌មានជាតិខឹងស្រីមិនឲ្យស្ទាប ទះ២កំផ្លៀងមិនអស់ចិត្ត វ៉ៃគ្នាឯងផ្អើលហាង “ម្ហូបខ្មែរគាប់ចិត្ត”

ខឹងស្រីមិនឲ្យស្ទាប ទះ២កំផ្លៀងមិនអស់ចិត្ត វ៉ៃគ្នាឯងផ្អើលហាង “ម្ហូបខ្មែរគាប់ចិត្ត”

ភ្នំពេញ ៖ ករណីហិង្សាដោយចេតនាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីយប់ បុរសមួយក្រុម មានគ្នា៣នាក់  និងបានទូរស័ព្ទហៅពួកម៉ាក៧នាក់ផ្សេងទៀត បើក រថយន្តស៊េរីទំនើប១គ្រឿង ម៉ាកឡង់គ្រឺស័រ ពណ៌ស ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ 2AU-7254 បានចូលមកផឹកស៊ីច្រៀងលេងនៅក្នុងហាងខារ៉ាអូខេ យីហោ “ម្ហូបខ្មែរគាប់ចិត្ត” បាននាំគ្នាចូលទៅផឹកស៊ីក្នុងហាងខារ៉ាអូខេ១កន្លែង ដោយបានហៅនារីៗមកអង្គុយ កំដរម្នាក់មួយផង លុះស្រវឹងស្រឿងៗ បុរសម្នាក់ក្នុងចំណោមនោះក៏ចាប់ផ្តើមរពឹសដៃនៅមិនស្ងៀមចេះតែលូកលាន់នារីកំដរ ធ្វើឱ្យនាងមិន សប្បាយចិត្ត លែងសូវមាត់ក ស្រាប់តែបុរសរូបនោះផ្ទុះកំហឹង ចោទថានារីកំដរ វាយឬក មិនរាក់ទាក់ខ្លួនជាភ្ញៀវ ក៏ទះនារីកំដរចំនួន២កំផ្លៀង រួចក៏កើតមានជំលោះជាមួយមិត្តភក្តិខ្លួនឯង ឈានដល់ផ្ទុះហិង្សាវាយតប់គ្នាបណ្តាលឱ្យរយះក្បាលម្នាក់ នៅចំណុចហាងខារ៉ាអូខេ យីហោ ម្ហូបខ្មែរគាប់ចិត្ត តាមបណ្តោយផ្លូវបេតុងផ្សារសាំហាន់ ស្ថិតក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។

ភាគីជំលោះទាំងសងខាង ដែលរងរបួសរៀងៗខ្លួន មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ពួកគេសុទ្ធតែជាមិត្តភក្តិនឹងគ្នា និងជាអ្នករកស៊ី (ជាងមាស) ដូចគ្នា។

ក្រោយពីផ្ទះជម្លោះហើយ ក្រុមភាគីម្ខាងដែលជិះរថយន្តទំនើបមានគ្នា៧នាក់ បានចេញមកក្រៅ បម្រុងឡើងឡានបើកចេញទៅវិញ តែត្រូវភាគីម្ខាងទៀតមានគ្នា៣នាក់ បានតាមមកឈ្លោះគ្នាតឹងសរសៃក និងឈានដល់ការវាយតប់គ្នាជាលើកទី២ បណ្តាលឱ្យមានអ្នកបែកក្បាល បែកមុខ បែកភ្នែក ចំណែករថយន្តឡង់គ្រីស័រស៊េរីទំនើប ក៏បែកកញ្ចក់មុខក្រោយផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយកម្លាំងអន្តរាគមន៍ខណ្ឌ បានចុះដល់ទីតាំងកើតហេតុ និងមិនទាន់ដឹងថា ភាគីណាខុសភាគីណាត្រូវនោះទេ ក៏សម្រេចនាំភាគីទាំងសងខាងទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីសួរនាំ និងដោះស្រាយ៕

RELATED ARTICLES