ភ្នំពេញ ៖ បុរសម្នាក់ បានចេញទៅធ្វើការរួចក៏បាត់ខ្លួនអស់រយៈពេល២ថ្ងៃ មិនឃើញត្រឡប់មកផ្ទះវិញសោះ លុះប្រពន្ធខំតាមទៅរក ដល់កន្លែងធ្វើការ ក៏នៅតែមិនឃើញ ជាហេតុធ្វើឱ្យស្ត្រីជាប្រពន្ធមានការព្រួយបារម្ភពីសុវត្ថិភាពប្តី ក៏កាន់រូបថតដើរប្រកាសតាមរកប្តីឱ្យវិលត្រឡប់មកផ្ទះវិញ។
បុរសជាប្តីដែលបាត់ខ្លួន២ថ្ងៃមិនឃើញត្រឡប់ទៅផ្ទះវិញនេះ មានឈ្មោះសូ សៃ អាយុ៣៣ឆ្នាំ មុខរបរធ្វើការសំណង់ ធ្វើការនិងស្នាក់នៅ ម្តុំកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ បុរសជាប្តីរូបនេះ បានបាត់ខ្លួនតាំងពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨។
ស្ត្រីជាប្រពន្ធ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានប្រទះឃើញបុរសដែលមានភិនភាគដូចក្នុងរូបថត សូមមេត្តាជួយផ្តល់ដំណឹងដល់នាង ឬផ្តល់ដំណឹងទៅខាងវិទ្យុអេប៊ីស៊ី តាមរយៈលេខទូរស័ព្ទ ០១២ ២៣ ១០ ១០ ដោយក្តីអនុគ្រោះ៕