Sunday, July 6, 2025
Homeព័ត៌មានជាតិកម្មករ៥០០នាក់កំពុងធ្វើបាតុកម្ម ថៅកែរោងចក្រជួលក្មេងជើងការ១០នាក់កាង

កម្មករ៥០០នាក់កំពុងធ្វើបាតុកម្ម ថៅកែរោងចក្រជួលក្មេងជើងការ១០នាក់កាង

ភ្នំពេញ ៖ ក្រុមកម្មកររោងចក្រដេរកាបូប ស៊ីធីស្ប៉ាក បានអះអាងថា ក្មេងស្ទាវជើងកាងមួយក្រុមមានគ្នាជាង១០នាក់ ប្រដាប់ដោយចប ប៉ែល ដំបង ញញួរ ត្រូវបានថៅកែរោងចក្រ ជួលឱ្យមកបង្កហិង្សាវាយមកលើកម្មករ អំឡុងពេលដែលក្រុមកម្មករប្រមាណ៥០០នាក់ កំពុងធ្វើកូដកម្មទាមទារលក្ខខណ្ឌប្រយោជន៍ កាលពីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចខាងមុខរោងចក្រ ដេរកាបូប ស៊ី ធី ស្ប៉ាក តាម បណ្តោយផ្លូវលំ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីក្រុមកម្មករ បានឱ្យដឹងថា រោងចក្រដេរកាបូបខាងលើ មានកម្មករបម្រើការងារសរុបចំនួនជាង៥០០នាក់ បានកើតទុកមិន សុខចិត្ត ចំពោះថៅកែក្រុមហ៊ុន ដែលមិនបានគោរពលក្ខខណ្ឌការងារ ដែលក្រសួងដាក់ចុះ ទើបនៅព្រឹកថ្ងៃទី១៨ ខែធ្នូ នេះកម្មករទូទាំងរោងចក្រ មិនសុខចិត្តប្រមូលផ្តុំគ្នា ធ្វើកូដកម្មទាមទារលក្ខខណ្ឌប្រយោជន៍១២ចំណុច ។

ក្រុមកម្មករបន្តថា ខណៈដែលក្រុមកម្មករកំពុងធ្វើការតវ៉ាដោយសន្តិវិធី នៅខាងមុខរោងចក្រ ស្រាប់តែលេចមុខក្រុមក្មេងស្ទាវ ជើងកាង សង្ស័យខាងថៅកែរោងចក្រ ជួលមកប្រដាប់ដោយចប ប៉ែល ដំបង ញញួរ បានព្រួតគ្នាដេញវាយ សំពង មកលើក្រុមកម្មករ បង្កឱ្យមានអ្នករងរបួស ផ្អើលឆោឡោទាំងសមត្ថកិច្ច ទាំងអាជ្ញាធរ ចុះទៅអន្តរាគមន៍ តែក្រុមក្មេងស្ទាវ ជើងកាងទាំងនោះ នាំគ្នារត់គេចខ្លួនបាត់អស់។

ការតវ៉ារបស់បងប្អូនកម្មកររោងចក្រខាងលើ រហូតមកដល់ល្ងាចថ្ងៃដដែលនេះ មិនទាន់មានដំណោះស្រាយ កម្មករ នៅបន្តប្រមូលផ្តុំ ខាងមុខរោងចក្រ។

ជុំវិញករណីខាងលើនេះ “នគរធំ“ នៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីភាគីតំណាងរោងចក្រខាងលើបាននៅឡើយទេកាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES