Sunday, July 6, 2025
Homeព័ត៌មានជាតិបាត់៣ថ្ងៃ រកឃើញប្តីកណ្តាលវាលស្មៅ ស្លាប់យ៉ាងអាណោចអាធ័ម

បាត់៣ថ្ងៃ រកឃើញប្តីកណ្តាលវាលស្មៅ ស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តកោះកុង ៖ បុរសម្នាក់មានឈ្មោះឈិន សុផល អាយុ៥៣ឆ្នាំ ជាមនុស្សមានជំងឺសរសៃប្រសាទប្រចាំកាយ  មានលំនៅក្នុង ភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ​បានដើរចេញបាត់ពីផ្ទះដោយគ្មានដំណឹងទាល់តែសោះ ទោះជាគ្រួសារតាមស្វែងរកយ៉ាងណា ក៏មិនឃើញ លុះ៣ថ្ងៃក្រោយ ក៏ត្រូវបានស្ត្រីជាប្រពន្ធតាមរកឃើញ ប្តីដេកស្លាប់ទាំងសភាពអាក្រាតនៅកណ្តាលវាលស្មៅ ដីទំនេរមួយកន្លែង បង្កឱ្យមានការ ភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២ និង២០នាទីរសៀល ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចផ្លូវសារីកា ក្បែរព្រលានយន្តហោះ ស្ថិតក្នុងភូមិបឹង ឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារកើតមានអាការខ្យល់គរ ពោលគឺមិនពាក់ព័ន្ធទៅនឹងករណីអ្វីផ្សេងនោះឡើយ។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដឹកទៅកាន់លំនៅដ្ឋាន ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES