ខេត្តកំពង់ធំ ៖ កាលពីវេលាម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ បុរសម្នាក់ បន្ទាប់ពីផឹកស្រាស្រវឹងជោកជាំ ក៏ចុះទៅងូតទឹកស្រះក្បែរផ្ទះតែម្នាក់ឯង ស្រាប់តែអកុសល បានលង់ទឹក ស្លាប់ចោលប្រពន្ធកូនយ៉ាងអាណោចអធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង នៅចំណុចស្រះទឹកក្នុងភូមិស្វាយ ឃុំបារាយណ៍ ស្រុកបារាយណ៍។
បុរសរងគ្រោះមានឈ្មោះពិល សារុំ អាយុ៤៧ឆ្នាំ មុខរបរកសិករ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ ដោយសារលង់ទឹកប្រាកដមែន មូលហេតុដោយសារតែជនរងគ្រោះបានផឹកស្រាស្រវឹងខ្លាំង រួចក៏ចុះងូតទឹកតែម្នាក់ឯង ទើបបណ្តាលឱ្យលង់ទឹកស្លាប់។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕