Sunday, July 6, 2025
Homeព័ត៌មានជាតិភ្ញាក់ផ្អើលតែម្តង ពេលឃើញគាត់នៅលើដើមចំបុី បន្សល់នូវកាបូបមួយ

ភ្ញាក់ផ្អើលតែម្តង ពេលឃើញគាត់នៅលើដើមចំបុី បន្សល់នូវកាបូបមួយ

ភ្នំពេញ ៖ បុរសម្នាក់មិនដឹងជាមានវិបត្តិផ្លូវចិត្តរឿងអ្វី ដោះស្រាយមិនចេញ ក៏សម្រេចចិត្តគិតិខ្លី ឡើងទៅលើដើមចំប៉ី ចងកបញ្ចប់ជីវិតខ្លួនឯង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចសួនក្តាន់ពីរ តាមបណ្តោយផ្លូវសហពន្ធ័រុស្សី ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា។

បុរសគិតខ្លី ដែលឡើងដើមចំប៉ីចងកសម្លាប់ខ្លួនខាងលើនេះ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ ប៉ុន្តែយោងតាមវេជ្ជបញ្ជារបស់ គ្រូពេទ្យ១សន្លឹក ដែលនៅក្នុងកាបូបរបស់ជនរងគ្រោះ បានដាក់ថា ឈ្មោះ SOK SARI (សុខ សារី) ភេទប្រុស អាយុ៥៣ឆ្នាំ តែមិនដឹងរស់នៅ ទីណាឱ្យពិតប្រាកដនោះទេ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានអ្នកដំណើរឆ្លងកាត់តាមផ្លូវសហព័ន្ធរុស្ស៊ី បានចោលភ្នែកឃើញ មានមនុស្សចងកស្លាប់នៅលើដើមចំប៉ី ទើបស្រែកឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍ភ្លាមៗតែម្តង។

នៅទីតាំងកើតហេតុ សមត្ថកិច្ចបានរកឃើញកាបូបរបស់ជនរងគ្រោះ១ រួមមាន មួកពណ៌ខៀវ កាបូបតូច និងទូរស័ព្ឌដៃ ២គ្រឿង ១គ្រឿងម៉ាកស៊ាំសុង និង១គ្រឿងទៀតម៉ាកអិនចុចពិល។ ចំណែកសាកសពស្លៀកខោសាច់ក្រណាត់ ពណ៌ខ្មៅ អាវពណ៌ខៀវឆ្នូតដៃវែង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទំនាក់ទំនងទៅសមត្ថកិច្ចផ្នែកជំនាញចុះមកធ្វើកោសល្យវិច័យ រួចដឹកសពទៅតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

RELATED ARTICLES