Sunday, July 6, 2025
Homeព័ត៌មានជាតិសមត្ថកិច្ចឆេកឆេរក្នុងអាស្រម ទើបដឹងថា សង្ឃអង្គនេះមិនធម្នតាទេ លាក់...

សមត្ថកិច្ចឆេកឆេរក្នុងអាស្រម ទើបដឹងថា សង្ឃអង្គនេះមិនធម្នតាទេ លាក់…

ខេត្តបាត់ដំបង ៖ កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨​ សមត្ថកិច្ចបានចុះប្រតិបត្តិការ ចុះឆែកឆេរអាស្រមលោកសង្ឃ១អង្គ ដោយរកឃើញមានលាក់ កាំភ្លើងខ្យល់បាញ់គ្រាប់កង់ចំនួន១ដើម កាំភ្លើងខ្លី មិនស្គាល់ម៉ាក១ដើម (ខូចគុណភាព តែមានបង់១ និងគ្រាប់ចំនួន៩គ្រាប់) ខ្នោះដៃ ១គូ វិទ្យុម៉ាក MOTOROLA ១គ្រឿង ដាវសាម៉ូរ៉ៃ១ដើម កាំបិតចំពុះទុង១ដើម មួកនគរបាល១ និងសម្ភារសម្រាប់ជក់ថ្នាំញៀន ព្រមទាំង សម្ភារៈមួយចំនួនទៀតហើយត្រូវបានចាប់ផ្សឹកភ្លាមៗ រួចប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់ នៅចំណុចអាស្រមលើភ្នំ ត្រង់ចំណុចភ្នំ៨២ ស្ថិតក្នុងភូមិចាំចាប ឃុំបឹងរាំង ស្រុកកំរៀង។

ភិក្ខុសង្ឃដែលលាក់ទុកកាំភ្លើងព្រមទាំងសម្ភារល្មើសច្បាប់នេះ មាននាម ហ៊ន អង បច្ចុប្បន្នគង់នៅអាស្រមចំណុចភ្នំ៨២ ស្ថិតក្នុងភូមិឃុំ កើតហេតុខាងលើ។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ឱ្យដឹងថា ប្រតិបត្តិការខាងលើធ្វើឡើង ដោយកម្លាំងនគរបាល សហការជាមួយមន្ត្រីធម្មការ និងបាន ចុះឆែកឆេរអាស្រមព្រះសង្ឃខាងលើ បន្ទាប់ពីមានការសង្ស័យសង្ឃអង្គនេះ មានលាក់ទុកកាំភ្លើងច្នៃ និងសម្ភារល្មើសច្បាប់មួយចំនួនទៀត។

បន្ទាប់មកមន្ត្រីជំនាញបានធ្វើេតេស្តទឹកនោមភិក្ខុសង្ឃអង្គនេះរកឃើញថា សង្ឃអង្គនេះមានផ្ទុកសារធាតុញៀនទៀតផង។

បន្ទាប់ពីធ្វើការដកហូតនូវវត្ថុតាងខាងលើ មន្ត្រីធម្មការ និងលោកគ្រូអនុគណស្រុកកំរៀង បានសម្រេចផ្សឹក និងប្រគល់ឱ្យសមត្ថកិច្ចចាត់ ការតាមនីតិវិធី៕

RELATED ARTICLES