Monday, July 7, 2025
Homeព័ត៌មានជាតិនេះហើយលទ្ធផលខ្វះអីក្លែម

នេះហើយលទ្ធផលខ្វះអីក្លែម

ខេត្តពោធិ៍សាត់ ៖ ករណីអំពើហិង្សាដោយចេតនាមួយ បានកើតឡើង ដោយសារយុវជន២នាក់ បានជួបជុំគ្នាផឹកស៊ី រហូតដល់ស្រវឹងធ្លាក់ភ្នែក ក៏កើតមានទំនាស់ពាក្យសម្តី និងឈានដល់អំពើហិង្សា ដោយភាគីម្ខាង បានទាញដំបងឈើមូល វាយសំពងគូទំនាស់ចំក្បាល បណ្តាលឱ្យរយះក្បាលរងរបួសធ្ងន់ និងត្រូវក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ ចំណែកជនដៃដល់ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននាំយកទៅចាត់ការតាមច្បាប់ កាលពីវេលាម៉ោង ៤ និង៣០នាទីរសៀល ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង។

ជនដៃដល់ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះម៉ៅ រម្នី អាយុ២៣ឆ្នាំ មុខរបរកសិករ បច្ចុប្បន្នស្នាក់នៅភូមិឃុំកើតហេតុខាងលើ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកជនដៃដល់ទាំង២នាក់ ត្រូវបានសមត្ថកិច្ចចុះឃាត់ខ្លួន រួមទាំងវត្ថុតាង ត្រូវបានកម្លាំងនគរបាលរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES