Monday, July 7, 2025
Homeព័ត៌មានជាតិមិនទាន់ដឹងមូលហេតុនៅឡើយទេ តែរន្ធត់ខ្លាំងមនុស្ស២នាក់ស្លាប់

មិនទាន់ដឹងមូលហេតុនៅឡើយទេ តែរន្ធត់ខ្លាំងមនុស្ស២នាក់ស្លាប់

ខេត្តកំពង់ស្ពឺ ៖ គ្រោះអគ្គិភ័យមួយបានកើតឡើង  នៅក្នុងរោងចក្រផលិតអង្ករមួយកន្លែង យីហោ “ហ្គោលឌិនរ៉ាយ” ត្រូវបានអគ្គិភ័យ លេបត្របាក់យ៉ាងសន្ធោសន្ធៅ។ មូលហេតុដោយសារផ្ទុះឡសម្ងួតស្រូវ ហើយអ្វីដែលកាន់តែរន្ធត់នោះ គឺកំពុងសង្ស័យថា មានមនុស្ស ស្លាប់២នាក់ និងរបួសជាច្រើននាក់នៅក្នុងភ្នក់ភ្លើង ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងជាង៣រសៀល ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចរោងចក្រផលិត អង្ករយីហោ ហ្គោលឌិនរ៉ាយ ដែលមានទីតាំង នៅត្រង់ចំណុចភូមិត្រពាំងក្រសាំង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ។

ទោះបីជាយ៉ាងណា គេនៅមិនទាន់ដឹងច្បាស់ពីអត្តសញ្ញាណអ្នករងគ្រោះទាំងនោះទេ ក្នុងនោះសង្ស័យថា មានអ្នកស្លាប់២នាក់ និងរងរបួស៤នាក់ តែមិនទាន់ដឹងស្រី ឬប្រុសនៅឡើយ។

ចំពោះមូលហេតុវិញ សមត្ថកិច្ចកំពុងសង្ស័យអាចបណ្តាលមកពីកម្មករឡើងផ្សារដំបូល ហើយបែកផ្កាភ្លើងខ្ទាតចំកន្លែងណាមួយ ទើបបង្កជាភ្លើងឆាបឆេះបែបនេះ។ ប៉ុន្តែបើតាមប្រភពពីកម្មករនៅកន្លែងកើតហេតុ បានឱ្យដឹងថា ករណីនេះមិនដឹងបណ្តាលមកពីអ្វីនោះទេ ព្រោះនៅសុខៗ ស្រាប់តែឮសំឡេងផ្ទុះចេញពីម៉ាស៊ីនសម្ងួតស្រូវតែម្តង។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងចុះត្រួតពិនិត្យ និងស្វែករកអ្នករងគ្រោះ និងមូលហេតុពិតប្រាកដ ដោយភ្លើងបានថមថយអស់៕

RELATED ARTICLES