ខេត្តព្រៃវែង ៖ ក្មេងស្រីតូចម្នាក់ មានឈ្មោះអ៊ាន ឈុនអេង អាយុ១ខួប៤ខែ មានឪពុកឈ្មោះអ៊ួក អ៊ាន អាយុ៣២ឆ្នាំ និងម្តាយឈ្មោះ ព្រីង អាយុ៣១ឆ្នាំ ឆ្លៀតពេលដែលម្តាយរវល់ដាំបាយ បានដើរទៅលេងនៅមាត់ស្រះទឹកក្បែរផ្ទះ រួចក៏រអិលជើងធ្លាក់ចូលទឹក បណ្តាលឱ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម ដោយគ្មានអ្នកណាម្នាក់បានឃើញជួយសង្គ្រោះទាន់ពេលឡើយ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចស្រះទឹកខាងត្បូងផ្ទះក្មេងស្រីរងគ្រោះ ស្ថិតក្នុងភូមិភូមិព្រៃចំការ ឃុំស្ពឺ(ខ) ស្រុកបាភ្នំ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា សាកសពក្មេងស្រីរងគ្រោះ មិនមានស្លាកស្នាមអ្វីឡើយ។ តាមការសន្និដ្ឋាន ក្មេងស្រីរងគ្រោះ ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។
សាកសពក្មេងស្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕