Monday, July 7, 2025
Homeព័ត៌មានជាតិគោសុីស្រូវ ម្ចាស់ស្រែចាប់មិនឲ្យវិញ ផ្ទុះជម្លោះវាយម្ចាស់គោបែកក្បាល

គោសុីស្រូវ ម្ចាស់ស្រែចាប់មិនឲ្យវិញ ផ្ទុះជម្លោះវាយម្ចាស់គោបែកក្បាល

ខេត្តកំពង់ធំ ៖ បុរសម្នាក់មានឈ្មោះយឹម រ៉ា អាយុ៥៦ឆ្នាំ  ឃើញសត្វគោរបស់អ្នកភូមិ១ក្បាលចូលស៊ីស្រូវរបស់ខ្លួន ក៏មួយម៉ៅក្តៅចិត្តចាប់គោចងទុក លុះម្ចាស់គោ ឈ្មោះណាំឈាង អាយុ៧០ឆ្នាំ មុខរបរកសិករ  មករកសុំយកគោទៅវិញ ក៏កើតមានជំលោះតឹងសរសៃកដាក់គ្នា រហូតភាគីម្ចាស់ស្រូវទប់កំហឹងមិនបាន ទាញស្នឹងគោវាយក្បាលម្ចាស់គោ បណ្តាលឱ្យ រយះក្បាលរងរបួសធ្ងន់ ចំណែកជនដៃដល់ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន បានកើតឡើង កាលពីវេលាម៉ោង១២ និង១០នាទីថ្ងៃត្រង់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចវាលស្រែខាងកើតភូមិថ្លា ឃុំច្រនាង ស្រុកបារាយណ៍។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលរបួស។ ចំណែកជនបង្ក ត្រូវបាន សមត្ថកិច្ចចាប់ឃាត់ខ្លួននាំយកទៅសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES