Monday, July 7, 2025
Homeព័ត៌មានជាតិមូលហេតុបែបនេះសោះ ទើបលោកស្រីអភិបាលរងខេត្តប៉ៃលិន ទទួលមរណភាព

មូលហេតុបែបនេះសោះ ទើបលោកស្រីអភិបាលរងខេត្តប៉ៃលិន ទទួលមរណភាព

ខេត្តកំពង់ឆ្នាំង ៖ លោកស្រីអភិបាលរងខេត្តប៉ៃលិន បានទទួលមរណភាពយ៉ាងអាណោចអាធ័ម ចំណែកលោកស្រីអភិបាលរងខេត្តបន្ទាយមានជ័យ 1រូបទៀត បានទទួលរងរបួសធ្ងន់ ក្នុងហេតុការណ៍ រថយន្តចំនួន3គ្រឿង បានបើកបុកគ្នាយ៉ាងពេញទំហឹង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលារសៀលថ្ងៃទី20 ខែធ្នូ ឆ្នាំ2018 នៅលើកំណាត់ផ្លូវជាតិលេខ5 ចន្លោះគីឡូម៉ែត្រលេខ103-104 ស្ថិតក្នុងភូមិ ថ្មកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ។

លោកស្រីអភិបាលរងខេត្តប៉ៃលិន  មានឈ្មោះសោ មុន្នីរ័ត្ន បានបាត់បង់ជីវិតក្នុងហេតុ ការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ។ ចំណែកលោកស្រីអភិបាលរងខេត្តបន្ទាយមានជ័យ បានរងរបួសធ្ងន់។ រីឯបុរសជាអ្នកបើកបររថយន្តឱ្យលោកស្រីអភិបាលរងខេត្តទាំង2 ទទួលរងរបួសធ្ងន់ដូចគ្នា (បាក់ជើង)។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ គេឃើញរថយន្តទំនើប 1គ្រឿងម៉ាក ឡិចស៊ីស ស៊េរីទំនើប ពាក់ស្លាកលេខភ្នំពេញ 2T-8971 បើកបរដោយបុរសម្នាក់ រួមដំណើរដោយលោកស្រីអភិបាលរងខេត្តប៉ៃលិន និងលោកស្រីអភិបាលរងខេត្តបន្ទាយមានជ័យ បានបើកបរតាមបណ្តោយផ្លូវជាតិលេខ5 ក្នុងទិសដៅមកពីភ្នំពេញ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែរេចង្កូតទៅបុករថយន្តសាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1AP-1345 បើកបរក្នុងទិសដៅបញ្ច្រាសគ្នា រួចក៏បន្តទៅបុកនឹងរថយន្តធុនធំ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវលាយស ពាក់ស្លាកលេខ ភ្នំពេញ 3C-6697 មួយគ្រឿងបន្ថែមទៀត បណ្តាលឱ្យលោកស្រីអភិបាលរងខេត្តទាំង2 រួមនិងអ្នក បើកបររថយន្ត ទទួលរងរបួសយ៉ាងធ្ងន់ និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ តែដោយសារតែស្ថានភាពរបួសរបស់លោកស្រីសោ មុន្នីរ័ត្ន អភិបាលរងខេត្តប៉ៃលិន មានសភាពធ្ងន់ធ្ងរខ្លាំងពេក ទើបលោកស្រីបានទទួលមរណភាពយ៉ាងអាណោចអាធ័ម បន្ទាប់មកសមត្ថកិច្ចានប្រគល់ទៅ ឱ្យក្រុមគ្រួសារ ដឹកទៅកាន់លំនៅដ្ឋាន ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះធ្វើការវាស់វែង រួចអូសយករថយន្តទាំង3គ្រឿង ដែលទទួលរងការខូចខាតយ៉ាងដំណំដូចគ្នា ទៅរក្សាទុក ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធីនៅពេលក្រោយ៕

RELATED ARTICLES