Monday, July 7, 2025
Homeព័ត៌មានជាតិពុទ្ធោ!!! មនុស្សឈូឆរភ្ញាក់ផ្អើល ឃើញម្នាក់នៅលើបង្គោលភ្លើង ម្នាក់ទៀតកប់ដីខ្សាច់

ពុទ្ធោ!!! មនុស្សឈូឆរភ្ញាក់ផ្អើល ឃើញម្នាក់នៅលើបង្គោលភ្លើង ម្នាក់ទៀតកប់ដីខ្សាច់

ខេត្តព្រះសីហនុ ៖ កម្មករអគ្គិសនីខេត្តព្រះសីហនុ២នាក់ បានឡើងទៅរាយខ្សែភ្លើងនៅលើបង្គោលអគ្គិសនីមួយ ស្រាប់តែអកសុលឆ្លង ចរន្តបណ្តាលឱ្យឆក់ម្នាក់ស្លាប់ម្នាក់ជាប់នៅលើបង្គោលភ្លើង ចំណែកម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ បានកើតឡើង កាលពីវេលាម៉ោង២និង៥០នាទីរសៀល ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចទល់មុខអគារស៊ីហួរ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ជនរងគ្រោះទាំង២នាក់ខាងលើ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ គ្រាន់តែដឹងថា អ្នកទាំង២ គឺជាកម្មករអគ្គិសនីប្រចាំខេត្ត ព្រះសីហនុ។

តាមប្រភពពីមន្ត្រីអគ្គិសនីខេត្តព្រះសីហនុ បានបញ្ជាក់ថា បង្គោលភ្លើងដែលជនរងគ្រោះទាំង២នាក់ជាកម្មករអគ្គសនី ឡើងទៅតរាយខ្សែភ្លើងខាងលើនេះ នៅមិនទាន់អូសភ្លើងចូលនៅឡើយ ហើយក្រុមហ៊ុនបានម៉ៅការបន្តទៅឱ្យក្រុមហ៊ុនឯកជនមួយ សង្ស័យថា ខ្សែភ្លើងនេះ ត្រូវគេតភ្ជាប់ជាមួយនឹងអគារក្បែរនោះ ដូច្នេះនៅពេលបញ្ឆេះម៉ាស៊ីនភ្លើងអគារ ចរន្តភ្លើងបានឆ្លងចូលទៅខ្សែដែលជនរងគ្រោះកំពុងធ្វើការតនេះមិនខាន ទើបបណ្តាលឱ្យឆក់បែបនេះតែម្តង។

សូមបញ្ជាក់ថា ករណីនេះនៅមិនទាន់ដឹងថា ភាគីខាងណាជាមួយទទួលខុសត្រូវចំពោះការស្លាប់របស់ជនរងគ្រោះនៅឡើយទេ៕

RELATED ARTICLES