ខេត្តមណ្ឌលគីរី ៖ ស្ត្រីជនជាតិភាគតិចព្នងម្នាក់ មានឈ្មោះច្រាក ញ៉ាប អាយុ៤៥ឆ្នាំ មុខរបរកសិករ មានលំនៅភូមិពូចា ឃុំប៊ូស្រា ស្រុកពេជ្រាដា បានដើរចេញបាត់ពីផ្ទះអស់រយៈ១៣ថ្ងៃ ទោះជាក្រុមគ្រួសារតាមស្វែងរកយ៉ាង ក៏មិន ឃើញសោះ ស្រាប់តែចុងគ្រោយបែរជាត្រូវគេប្រទះឃើញស្លាប់ដោយមានខ្សែចំណងចង ជាប់នឹងកនៅក្នុងចម្ការ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ និង៣០នាទីព្រលប់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចចម្ការចាស់អូឆុង ស្ថិតក្នុងភូមិពូលុ ឃុំប៊ួស្រា ស្រុកពេជ្រាដា។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ ដោយសារការចងកសម្លាប់ខ្លួនឯងប្រាកដមែន។
សាកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណីបងប្អូនជនជាតិភាគតិច៕