Monday, July 7, 2025
Homeព័ត៌មានជាតិថោកទាបបំផុត!!! ក្មេងស្រីអាយុ៩ឆ្នាំ ក៏ល្បួងធ្វើរឿងនេះបានដែរ

ថោកទាបបំផុត!!! ក្មេងស្រីអាយុ៩ឆ្នាំ ក៏ល្បួងធ្វើរឿងនេះបានដែរ

កំពង់ចាមៈ ជនសង្ស័យល្មោភកាមម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពឱបថើប រួចយកដៃលេងប្រដាប់ភេទក្មេងស្រីអាយុ៩ឆ្នាំម្នាក់ ហើយរឿងនេះបានដឹងដល់ឪពុកម្តាយក្មេងស្រីរងគ្រោះ ក៏បានទៅដាក់ពាក្យបណ្តឹង ចាប់ខ្លួនជនសង្ស័យកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ នៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ជនសង្ស័ល្មោភកាមមានឈ្មោះឈឹម ពៅវុទ្ធា ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ចំណែកក្មេងស្រីរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញាណនោះទេ មានអាយុ៩ឆ្នាំ។

តាមប្រភពបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានល្បួងក្មេងស្រីរងគ្រោះឱបថើប រួចបានយកដៃលូកលេងប្រដាប់ភេទ រហូតដាល់ដាច់រយះចេញឈាម ហើយក៏រត់ទៅបាត់។ ដោយសារក្មេងស្រីរងគ្រោះឈឺចាប់នៅត្រង់ប្រាប់ភេទ នាងក៏បានប្រាប់ឪពុកម្តាយ ពេលនោះពួកគាត់បាននាំក្មេងស្រីរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅអធិការការនគរបាលខេត្តកំពង់ចាម។

ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាម កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ចាម បានចុះធ្វើការស្រាវជ្រាវស៊ើបអង្កេត និងឃាត់ខ្លួនឈ្មោះ ឈឹម ពៅវុទ្ធា បានភ្លាមៗ រួចក៏បានកសាងសំណុំរឿងបញ្ជូនមកសាលាដំបូងខេត្តកំពង់ចាម ចាត់ការតាមនីតិវិធី។

បច្ចុប្បន្ន ជនល្មោភកាមរូបនេះ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាម បន្ទាប់ពីលោក សួន សំណាង ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកំពង់ចាម ចេញដីកាបង្គាប់ឱ្យឃុំខ្លួនលេខ៧៤២ ត.ព្រ ចុះថ្ងៃទី២១-១២-២០១៨ ពីបទអំពើអាសប្រឆាំងនឹងអនីតិជនអាយុក្រោម១៥ឆ្នាំ៕

RELATED ARTICLES