Monday, July 7, 2025
Homeព័ត៌មានជាតិពុទ្ធោ!!! មានផ្ទៃពោះ៦ខែជាង ទើបម៉ែឪដឹងប្រុសចាប់រំលោភ

ពុទ្ធោ!!! មានផ្ទៃពោះ៦ខែជាង ទើបម៉ែឪដឹងប្រុសចាប់រំលោភ

​កោះកុង​៖​ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ សមត្ថកិច្ចបានឃាត់ខ្លួនបុរសល្មោភកាមម្នាក់ បន្ទាប់ពីបានទទួលពាក្យបណ្តឹងពីក្មេងស្រីរងគ្រោះម្នាក៉ ដោយនាងបានចោទប្រកាន់ពីបទរំលោភសេពសន្ធវៈ ហេតុការណ៍នេះកើតឡើងនៅភូមិ​ស្ទឹង​វែង​ សង្កាត់​ស្ទឹង​វែង។

ជនសង្ស័យមានឈ្មោះ មាស​ អ៊ុយ​ (ហៅ​ពៅ)​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​។ ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះ ​ គ​.​ច​ន​ ភេទ​ស្រី​ អាយុ​១៤​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​នៅផ្ទះ។ អ្នកទាំង២ រស់នៅភូមិឃុំកើតហេតុខាងលើ។

តាមប្រភពបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានលួងលោមក្មេងស្រីរងគ្រោះចាប់រំលោភសេពសន្ធវៈនៅ​កន្លែង​បេះ​ផ្កាកំប្លោក​ ក្បែរ​ផ្ទះ​របស់ក្មេងស្រីរងគ្រោះ ៩លើក រហូតដល់មានផ្ទៃពោះ៦ខែជាង ហើយរឿងនេះបានធ្លាយដឹងឮដល់ឧពុកម្នាយក្មេងស្រី ក៏បាននាំក្មេងស្រីទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលិស។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីក្មេងស្រីរងគ្រោះ ឈ្មោះ​ គ​.​ច​ន ថាបានចាប់រំលោភនាងទាល់តែមានផ្ទៃពោះ៦ខែជាង កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះមាស​ អ៊ុយ​ (ហៅ​ពៅ)​ មកសាកសួរនៅប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ស្ទឹង​វែង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបាន​សារភាព​ថា​ ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​អំពើរំលោភសន្ធវៈទៅលើក្មេងស្រីរងគ្រោះ ​ឈ្មោះ​ គ​ច​ន​ ពិតប្រាកដ​មែន។​

​បច្ចុប្បន្ន កម្លាំង​ជំនាញ​ កំពុង​កសាង​សំណុំរឿង និងបញ្ជូនជនសង្ស័យទៅកាន់តុលាការ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕

RELATED ARTICLES