Monday, July 7, 2025
Homeព័ត៌មានជាតិធ្វើគ្រប់ល្បិច ដើម្បីសម្លាប់... ដោយសារស្នាដៃឪពុកម្តាយចិត្តអប្រិយ

ធ្វើគ្រប់ល្បិច ដើម្បីសម្លាប់… ដោយសារស្នាដៃឪពុកម្តាយចិត្តអប្រិយ

ខេត្តកំពត ៖ ទារកទើបនឹងកើតម្នាក់ មិនទាន់ទាំងត្រូវបានពេទ្យកាត់ទងសុកចេញផង ក៏ត្រូវឪពុកម្តាយចិត្តខ្មៅ ច្រកក្នុងកាបូបយួរ រួចដឹកយកមកបោះប្លុងចោលនៅដូចសំរាម នៅក្នុងដីឡូតិ៍មួយកន្លែង គួរឱ្យសង្វេគ តែសំណាងល្អ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញជួយសង្គ្រោះទាន់ពេល កាលពីរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភូមិ តេជោអភិវឌ្ឍន៍ ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក។

ក្រោយកើតហេតុ ប្រជាពលរដ្ឋបានចោមរោមមើល និងបានសន្និដ្ឋានថា ទារកនេះទើបនឹងសម្រាលថ្មីៗ ព្រោះខ្លួនមានប្រឡាក់ឈាមពេញ ពិសេស ទងសុកនៅមិនទាន់កាត់ចេញនៅឡើយ និងត្រូវបានឪពុកម្តាយចិត្តអប្រិយ ច្រកចូលទៅក្នុងកាបូប ដោយដាក់ភួយចាស់១ និងសារុង ចាស់១ទ្រាប់ ព្រមទាំងបានយកក្រដាសខ្ទប់មាត់ ការពារកុំឱ្យទារកស្រែកលឺទៀតផង។

យ៉ាងណាក្តី ទារកអភ័ពខាងលើ ត្រូវបានជួយសង្គ្រោះជីវិតទាន់ពេល ដោយក្រុមគ្រូពេទ្យបានចុះមកដល់កន្លែងកើតហេតុ និងបានជួយកាត់ទងសុកឱ្យ បន្ទាប់មកក៏រុំកន្សែងដើម្បីកំដៅខ្លួនទារក រួចក៏ប្រញាប់ដឹកបញ្ជូនទៅកាន់មណ្ឌលសុខភាព ដើម្បីសង្គ្រោះបន្ត៕

RELATED ARTICLES