Tuesday, July 8, 2025
Homeព័ត៌មានជាតិបងថ្លៃទាញចបកាប់ជណ្តើរផ្ទះ មិនអស់ចិត្ត ទាញរណាដេញកាប់ប្អូនថ្លៃ

បងថ្លៃទាញចបកាប់ជណ្តើរផ្ទះ មិនអស់ចិត្ត ទាញរណាដេញកាប់ប្អូនថ្លៃ

ខេត្តកណ្តាល ៖ ហេតុការណ៍អំពើហិង្សាមួយ បុរសម្នាក់ត្រឡប់មកពីផឹកស្រាស្រវឹងធ្លាក់ភ្នែក ក៏បង្ករឿងអុកឡុក ទាញចបកាប់វាយកាំជណ្តើរផ្ទះរបស់ប្អូនថ្លៃមិនអស់ចិត្ត ថែមទាំងដេញវាយ និងទាញរណាដេញកាប់ប្អូនថ្លៃ បណ្តាលឱ្យរងរបួសទៀតផង បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ ចាប់ឃាត់ខ្លួននាំយកទៅចាត់ការតាមច្បាប់ បានកើតឡើងកាលពីវេលាម៉ោង៨និង១៥នាទីយប់ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភូមិត្បូងដំរី ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្តាល។

ជនសង្ស័យដែលបង្កហិង្សាវាយបំផ្លាញផ្ទះប្អូនថ្លៃ រួចកាប់ប្អូនថ្លៃឱ្យរងរបួស រហូតត្រូវសមត្ថកិច្ចចាប់វាយខ្នោះ មានឈ្មោះអឿន ធឿន អាយុ៥៥ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកជនរងគ្រោះ មានឈ្មោះសុខ កង អាយុ៤៧ឆ្នាំ មុខរបរកសិករ មានទីលំនៅក្នុងភូមិជាមួយគ្នា (ផ្ទះក្បែរគ្នា) រងរបួសមុតផ្លែរណាលើម្រាមដៃខាងស្តាំ៣កន្លែង និងមុតមុខខាងឆ្វេង០១កន្លែង។

ដោយសារតែទ្រាំនឹងទង្វើឃោរឃៅរបស់ជនសង្ស័យតទៅទៀតលែងបាន ទើបជនរងគ្រោះឈ្មោះសុខ កង បានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍កំពង់ចំលង ដើម្បីជួយអន្តរាគមន៍ ឃាត់ខ្លួនឈ្មោះអឿន ធឿន បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES