Tuesday, July 8, 2025
Homeព័ត៌មានជាតិយី!!! បានប្រុសស្នេហ៍អីក៏ល្អយ៉ាងនេះ អីលូវរត់បាត់ហើយ ទុកស្រីជាប់ខ្នោះ

យី!!! បានប្រុសស្នេហ៍អីក៏ល្អយ៉ាងនេះ អីលូវរត់បាត់ហើយ ទុកស្រីជាប់ខ្នោះ

ខេត្តឧត្តរមានជ័យ ៖ បុរសជនជាតិចិនម្នាក់ បានធ្វើសកម្មភាពលួចទូរស័ព្ទពីក្រុមហ៊ុនដែលខ្លួនបម្រើការងារ ចំនួន១០គ្រឿង បន្ទាប់មក ក៏យកទៅផ្ញើទុកនៅស្រីស្នេហ៍ ហើយក៏ត្រូវស្នេហ៍ បានយកទៅលាក់ទុកបន្តនៅផ្ទះឯខេត្តកំពង់ចាម ទីបំផុត សមត្ថកិច្ចស្រាវជ្រាវ ចាប់ឃាត់ខ្លួនបាន ទាំងគូ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចផ្ទះរបស់នារីសង្ស័យ ស្ថិតនៅក្នុងភូមិភ្នំមន្ទីរ ឃុំ ព្រែកកក ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

នារីសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសុំ ស្រីល័ក្ខ អាយុ២៦ឆ្នាំ មានលំនៅក្នុងភូមិឃុំដែលសមត្ថកិច្ចចុះឃាត់ខ្លួន។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង២រសៀល កម្លាំងការិយាលយ័ព្រហ្មទណ្ឌកម្រិតស្រាល បានបន្តការស្រាវជ្រាវករណីជនជាតិចិនលួចទូរស័ព្ទ ដោយធ្វើការតាមឃាត់ខ្លួនបក្ខពួកបានម្នាក់ទៀត ឈ្មោះ សុំ ស្រីលក្ខ័ អាយុ២៦ឆ្នាំ នៅភូមិភ្នំមន្ទីរ ឃុំព្រែកកក ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

តាមចម្លើយសារភាពរបស់ជនសង្ស័យឱ្យដឹងថា ទូរស័ព្ទដែលសង្សារខ្លួនជាជនជាតិចិន លួចពីក្រុមហ៊ុននោះ ប្រមាណជាង១០គ្រឿង ខ្លួនបានយកទៅលាក់ទុកនៅផ្ទះរបស់ខ្លួន នៅខេត្តកំពង់ចាម ។

ករណីនេះ សមត្ថកិច្ចជំនាញកំពុងរៀចំសំណុំរឿងបញ្ជូនតុលាការចាត់ការតាមផ្លូវច្បាប់៕

RELATED ARTICLES