សៀមរាប ៖ សិស្សស្រីម្នាក់បានធ្វើអត្តឃាតចងកសម្លាប់ខ្លួននៅលើផ្ទះរបស់ខ្លួន ដោយបន្សល់ទុកនូវលិខិតមួយច្បាប់ ដែលបញ្ជាក់ថា នាងខូចចិត្តដោយសារស្នេហា ទើបគិតខ្លីសម្រេចគិតខ្លីបែបនេះ។
សិស្សស្រីរងគ្រោះដែលចងកសម្លាប់ខ្លួន មិនទាន់ស្គាល់ឈ្មោះនៅឡើយ។ រៀនថ្នាក់ទី១០A នៅវិទ្យាល័យតេជោ ហ៊ុន សែន អង្គរធំ ខេត្តសៀមរាប។
នៅក្នុងលិខិត នាងបានសរសេរថា “គេធុញនឹងយើងហើយ ចាំទុកខ្លួនឯង យើងឈប់រំខានគេទៀតទៅ ធ្វើមិចបើយើងស្រលាញ់គេ មានតែបិទភ្នែកយំម្នាក់ឯង ធ្វើមិចបើគេមិនដែលខ្វល់ មិនដែលបារម្ភពីយើង សូម្បីតែឈ្មោះ ហើយនិងមុខយើង ក៏គេមិនចង់ឃើញ មិនចង់ឮផង ព្យាយាមគង់តែបានសម្រេចទេ ស៊ូឈឺចាប់ ស៊ូយំ ស៊ូដើរទៅមុខបន្ត ស៊ូនឹកគេម្នាក់ឯង តស៊ូដើម្បីមនុស្សដែលយើងស្រលាញ់ យើងមិនត្រូវចុះចាញ់ទេ នៅថ្ងៃណាមួយ គេនឹងមើលឃើញអំពីទង្វើល្អរបស់យើង ទោះគេមិនខ្វល់ ទោះគេមិនស្តីឲ្យ ក៏ត្រូវតែតស៊ូ ព្រោះយើងស្រលាញ់គេ ចាំទុកណា
_នឹកគេក៏គ្មានសិទ្ធិប្រាប់គេ
_ បារម្ភពីគេក៏គ្មានសិទ្ធិសួរ
_ចង់Callទៅគេ ក៏គ្មានសិទ្ធិCall
_ចង់នៅក្បែរគេ ក៏គ្មានសិទ្ធិក្បែរ
_ ចង់ដឹងពីសុខទុកគេក៏គ្មានសិទ្ធិសួរ
លទ្ធផលមនុស្សដែលស្រលាញ់គេដូចខ្ញុំ មានតែប៉ុណ្ណឹង ព្រោះខ្ញុំជាមនុស្សរំខាន ខ្ញុំមិនមែនជាមនុស្សសំខាន់ តែមិនអីទេ សើម្បីមនុស្សដែលយើងស្រលាញ់ ម្ចាស់បេះដូងអើយ ម្ចាស់ជីវិតអើយ សូមអ្នកយល់ពីអារម្មណ៍មួយនេះ ថាវាពិបាកខ្លាមងប៉ុនណា”។
យ៉ាងណា អ្នកសរព័ត៌មានយើងកំពុងទាក់ទងសុំការបំភ្លឺពីអាព្យាបាល សមត្ថកិច្ច ពាក់ព័ន្ធនឹងការធ្វើអត្តឃាតចងកសម្លាប់ខ្លួនរបស់សិស្សសាលាស្រីម្នាក់នេះ៕