Tuesday, July 8, 2025
Homeព័ត៌មានជាតិប្តីពូកែប្រចណ្ឌរឿងស្លៀកសុិចសុីពេក ប្រពន្ធអត់ធ្មត់លែងបាន ដាក់ឲ្យផ្អើលតែម្តង

ប្តីពូកែប្រចណ្ឌរឿងស្លៀកសុិចសុីពេក ប្រពន្ធអត់ធ្មត់លែងបាន ដាក់ឲ្យផ្អើលតែម្តង

ខេត្តបន្ទាយមានជ័យ ៖ កាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ប្តីប្រពន្ធវ័យក្មេងមួយគូ ឧស្សាហ៍កើតមានជម្លោះ និងហិង្សាដាក់គ្នាញឹកញាប់ខ្លាំងណាស់ ដោយមូលហេតុបុរសជាប្តី ជាមនុស្សពូកែប្រចណ្ឌរករឿងប្រពន្ធមិនឈប់ លុះក្រោយមក បុរសជាប្តីក៏បានរករឿងឈ្លោះជាមួយប្រពន្ធបែកផ្សែង ពីរឿងប្រពន្ធស្លៀកខ្លីខើច (សិចស៊ី) រហូតដល់ភាគីស្ត្រីជាប្រពន្ធទ្រាំមិនបាន ក៏ទាញកាំបិតចិតបន្លែចាក់ប្រហារប្តីចំនួន២កាំបិត បណ្តាលឱ្យធ្លុះក្បាល និងក រងរបួសធ្ងន់ រីឯស្ត្រីជាប្រពន្ធត្រូវសមត្ថកិច្ចឃាត់ខ្លួន នាំយកទៅសាកសួរ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង នៅចំណុចភូមិ ព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

បុរសរងគ្រោះជាប្តី ដែលត្រូវប្រពន្ធចាក់ ចំនួន២កាំបិត មានឈ្មោះផាត់ អឿម អាយុ២៣ ឆ្នាំ។ ចំណែក ជនដៃដល់ជាប្រពន្ធ ដែលត្រូវប៉ូលិសចាប់ឃាត់ខ្លួន មានឈ្មោះភាព ពៅ អាយុ ២១ឆ្នាំ។ ប្តីប្រពន្ធអ្នកទាំងពីរ មានលំនៅក្នុង ភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

ក្រោយកើតហេតុ ជនរងគ្រោះជាប្តីត្រូវបានស្ត្រីជាម្តាយបង្កើតប្រញាប់ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

តាមសម្តីស្ត្រីជាម្តាយរបស់បុរសរងគ្រោះជាប្តីវិញ បានបញ្ជាក់ប្រាប់ថា ករណីហិង្សាក្នុងគ្រួសារកូនគាត់នេះ កើតមានញឹកញាប់ណាស់ ហើយកាលលើកមុន នាងជាប្រពន្ធក៏ធ្លាប់កាប់ប្តីឱ្យរបួសម្តងដែរ។

បន្ទាប់ពីកើតមានករណីហិង្សាក្នុងគ្រួសារខាងលើនេះភ្លាម កម្លាំងសមត្ថកិច្ច និងអាវុធហត្ថ បានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុភ្លាមៗ និងបានឃាត់ខ្លួនភាគីស្ត្រីជាជនបង្ក និងជា ប្រពន្ធជនរងគ្រោះទៅសួរនាំផងដែរ៕

RELATED ARTICLES