ខេត្តកណ្តាល ៖ បុរសម្នាក់ មានឈ្មោះវៃ វាន់ អាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់ ក្រោយពីផឹកស្រាសអស់កន្លះលីត្រស្រវឹងធ្លាក់ភ្នែក ស្រាប់តែរត់ទៅចងក បណ្តាលឱ្យស្លាប់ចោលប្រពន្ធកូន យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ ត្រង់ចំណុចភូមិដុល ឃុំសន្លុង ស្រុកខ្សាច់កណ្តាល។
ក្រោយទទួលបានសេចក្តីរាយការណ៍ខាងលើ សមត្ថកិច្ចជំនាញស្រុក សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ និងក្រុមគ្រួសារសពធ្វើការពិនិត្យសាកសពដោយហ្មត់ចត់ រួចបញ្ជាក់ថា សាកសពមានស្នាមជាំកផ្នែកខាងក្រោម១កន្លែង ក្រៅពីនេះ ពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ទេ។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ជនរងគ្រោះពិតជាបានចងកសម្លាប់ខ្លួនប្រាកដមែន ដោយយកមុងចង ភ្ជាប់ជាមួយផ្ទោងដំបូលផ្ទះ ជើងផុតពីរនាប កន្លះម៉ែត្រ។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕