ខេត្តកោះកុង ៖ កាលពីកាលពីម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ បុរសវ័យចំណាស់ម្នាក់ មានឈ្មោះញឹម ផន អាយុ៦៩ឆ្នាំ ត្រូវក្រុមគ្រួសារអះអាងថា កើតមានជំងឺប្រចាំកាយ បានដើរចេញបាត់ពីផ្ទះដោយគ្មានដំណឹង អស់ប៉ុន្មានថ្ងៃមកហើយ ទោះជាកូនចៅដើរតាមរកយ៉ាងណា ក៏មិនឃើញសោះ លុះចុងក្រោយ ស្រាប់តែមានគេប្រទះឃើញសាកសពជនរងគ្រោះ អណ្តែតក្នុងទឹកព្រែកក្តួច បង្កឱ្យមានការភ្ញាក់ផ្អើលឡើង នៅចំណុចព្រែកក្តូច ស្ថិតក្នុងភូមិ តាចាត ឃុំទួលគគីរ ស្រុកមណ្ឌលសីមា។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យនិងធ្វើកោសល្យវិច្ច័យ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន រួចក៏ប្រគល់សាកសព ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕