ភ្នំពេញ ៖ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ បុរសម្នាក់ឈ្មោះកែវ ធារិទ្ធ អាយុ៣១ឆ្នាំ មុខរបរនៅផ្ទះ ជាមនុស្សមានជំងឺសរសៃប្រសាទប្រចាំកាយ បានស្រែករវើរវាយប្រាប់ឪពុករបស់ខ្លួនថា មានគេតាមសម្លាប់ រួចក៏ឡើងទៅសម្ងំនៅលើផ្ទះបាត់ទៅ ចំណែកឪពុកមិនបានចាប់អារម្មណ៍អ្វីនោះទេ លុះមួយសន្ទុះក្រោយមក ឡើងទៅលើផ្ទះ ក៏ប្រទះឃើញកូនប្រុសចងកស្លាប់បាត់ទៅហើយ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង នៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានចងកសម្លាប់ខ្លួនប្រាកដមែន ដោយយកខ្សែគោចងកជាប់នឹងធ្នឹមផ្ទះ បណ្តាលឱ្យស្លាប់។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕