Wednesday, July 9, 2025
Homeព័ត៌មានជាតិពិតទេ??? មន្ត្រីយោធាខឹងបុគ្គលិកហាងស្ទីមយកទឹកមិនត្រជាក់ឲ្យ ទាញកាំភ្លើងវាយក្បាល និងអូសដៃបម្រុងយកទៅបាញ់ចោល

ពិតទេ??? មន្ត្រីយោធាខឹងបុគ្គលិកហាងស្ទីមយកទឹកមិនត្រជាក់ឲ្យ ទាញកាំភ្លើងវាយក្បាល និងអូសដៃបម្រុងយកទៅបាញ់ចោល

នៅពេលថ្មីៗនេះ មានការបង្ហោះវីដេអូ ជាមួយនិងរូបភាពដែលបុរសម្នាក់បានប្រើអំពើហិង្សាយកកាំភ្លើងវាយក្បាល និងអូសដៃបម្រុងយកទៅបាញ់ចោល ព្រោះខឹងបុគ្គលិកហាងស្ទីមមួយ យកទឹកមិនត្រជាក់ឲ្យ។

តាមហ្វេសប៊ុកមួយ ដែលមានឈ្មោះថា Elephant Message បានបង្ហោះសារថា “ជួយស៊ែផង កុំអោយមានការរំលោភបំពានអញ្ចឹងទៀត!!! កាំភ្លើងសម័យមុនគេប្រើការពារជាតិ សម័យប៉ុលពត គេប្រើសំលាប់មនុស្ស ចុះសួរថា សម័យនេះ កាំភ្លើងគេប្រើសំរាប់វាយក្បាលប្រជាជនមែន។ អស់លោកអ្នកណាជាមេកើយ សូមបើកភ្នែកមើលកូនចៅខ្លួន រួចចេញមុខមកដោះស្រាយផង។ (ម្នាក់ពាក់អាវពណ៌ទឹកក្រូច ឈ្មោះក្នុង ហ្វេសបុកNarak Narak ជិះឡានម៉ាក៤៧០ ពណ៌ខ្មៅផ្លាកលេខឡាន 1653 និង 9699)”។

ហ្វេសប៊ុកដែលក៏បានបន្ថែមថា “ភ្ញៀវពីរនាក់ស្រវឹងខ្លាំងមកស្ទីមចង់បានទឹកសុទ្ធត្រជាក់ តែចៃដន្យអស់ បុគ្គលិកស្ទីមក៏យកទឹកសុទ្ធមិនត្រជាក់មកអោយញ៉ាំ ភ្ញៀវស្រាប់តែខឹងក្រោធខ្លាំងរួចដកកាំភ្លើងវាយបុគ្គលិកបើកក្បាល រួចបំអូសដៃយកទៅបាញ់ចោល តែបានបុគ្គលិកឃាត់ទាន់។(ចិត្តព្រៃផ្សៃដូចប៉ុលពត)”។

យ៉ាងណា ចំពោះការចោទប្រកាន់នេះ អ្នកសារព័ត៌មានយើងមិនទាន់ដឹងថា ច្បាស់លាស់ប៉ុនណានោះទេ ហើយយើងក៏បានព្យាយាមទាក់ទងទៅបុរសនោះដែរ តែមិនអាចទាកើទងបាននៅឡើយ៕

RELATED ARTICLES