Wednesday, July 9, 2025
Homeព័ត៌មានជាតិប្រពន្ធជេរកប់ៗមាត់ ប្តីទប់កំហឹងមិនបាន វាយស្លាប់លើផ្ទះ

ប្រពន្ធជេរកប់ៗមាត់ ប្តីទប់កំហឹងមិនបាន វាយស្លាប់លើផ្ទះ

អំពើហិង្សាមួយបានកើតឡើង ដោយសារបុរសម្នាក់បានប្រើអំពើហិង្សាវាយសម្លាប់ប្រពន្ធ ក្រោយពីផ្ទុះជម្លោះមួយប្រាវ ដែលហេតុការណ៍នេះកើតឡើងនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ ហើយបុរសជាប្តីត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីគេចខ្លួនបានមួយថ្ងៃ កើតឡើងនៅចំនុចផ្ទះជនរងគ្រោះ ដែលស្ថិតនៅរោងស្រែដាច់ស្រយ៉ាលពីឃុំថ្មី ស្រុកចិត្របុរី។

ប្តីកំណាចដែលវាយប្រពន្ធស្លាប់ មានឈ្មោះស៊ន ឡា អាយុ៥២ឆ្នាំ ចំណែកជនរងគ្រោះជាប្រពន្ធ មានឈ្មោះសុខ ឌឿ អាយុ៤៩ឆ្នាំ។ អ្នកទាំង២ មានកូនក្នុងបន្ទុកចំនួន៤នាក់ (ស្រី២ ប្រុស២) រស់នៅភូមិឃុំកើតហេតុខាងលើ។

លោកហេង ប៊ុនធឿន នាយផ្នែកនគរបាលព្រហ្មទណ្ឌស្រុកចិត្របុរី បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញស្ត្រីជាប្រពន្ធបានផឹកស្រាស្រវឹងអួទីនួ ហើយបានជេរម៉្រាយប្តីកកប់ៗមាត់ ដោយទប់កំហឹងមិនបាន បុរសជាប្តីបានធ្វើសកម្មភាពវាយប្រពន្ធ ស្លាប់នៅលើផ្ទះយ៉ាងអាណោចអាធ័ម ចំណែកប្តីបានរត់គេចខ្លួនបាត់ស្រមោល ត្រូវបានប្រជាពលរដ្ឋរាយការណ៍មកសមត្ថកិច្ច ចុះអន្តរាគមន៍។

លោកហេង ប៊ុនធឿន ក៏បានឲ្យដឹងទៀតថា ក្រោយពេលបុរសជាប្តីបានវាយប្រពន្ធស្លាប់ហើយ បានរត់គេចខ្លួនបានតែ១ថ្ងៃប៉ុណ្ណោះ សមត្ថកិច្ចរបស់លោកបានចាប់ខ្លួន នាំមកកាន់អធិការនគរបាលស្រុកចិត្របុរីភ្លាមៗផងដែរ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងសួរនាំជនបង្ក និងរៀបចំឯកសារបញ្ជូនទៅកាន់ស្នងការខេត្ត ដើម្បីចាត់ការបន្ត៕

RELATED ARTICLES