Wednesday, July 9, 2025
Homeព័ត៌មានជាតិទីបំផុត សមត្ថកិច្ចនាំខ្លួនលោកស្រី ហូវ ដានេ មកសាកសួរបន្តនៅតុលាការ

ទីបំផុត សមត្ថកិច្ចនាំខ្លួនលោកស្រី ហូវ ដានេ មកសាកសួរបន្តនៅតុលាការ

នៅថ្ងៃនេះ លោកស្រីហូវ ដានេ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាកសួរបន្តនៅតុលាការហើយ បន្ទាប់ពីសមត្ថកិច្ចបានធ្វើការសាកសួរ និងឲ្យលោកស្រីនាំទៅកាន់គ្លីនិក ដើម្បីឆែកកាមេរ៉ា កាលពីម្សិលមិញនេះ។

ក្រុមអ្នកសារព័ត៌មានបានប្រមាញ់ថតរូបអ្នកស្រីហូវ ដានេ ដែលបានដើរចូលក្នុងសាលាដំពុងរាជធានីភ្នំពេញ អមដោយសមត្ថកិច្ច២ទៅ៣នាក់។

តាំងពីព្រឹកមកដល់ល្ងាចថ្ងៃនេះ តុលាការមិនទាន់បញ្ចប់ការសាកសួរអ្នកស្រីហូវ ដានេ នៅឡើយទេ ពាក់ព័ន្ធនឹងបណ្តឹងដែលបានចោទប្រកាន់លោកស្រីថា បានថតវីដេអូអតិថិជនពេលដេរប្រាប់ភេទ គំរាមយកប្រាក់រាប់មុឺនដុល្លារ ជាថ្នូរនិងការមិនបង្ហោះតាមប្រព័ន្ធទំនាក់ទំនងសង្គម៕

RELATED ARTICLES