កាលពីវេលាម៉ោង៥ និង១៥នាទីល្ងាចថ្ងៃទី៣ មករា ឆ្នាំ២០១៩ មានករណីគ្រោះថា្នក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តធុនធំដឹកកុងតឺន័រ១គ្រឿង ដែលបើកបរក្នុងទិសដៅស្របគ្នា បានប៉ះរថយន្តស៊េរីទំនើប ម៉ាកCHEVROLET ថ្មីសន្លាង១គ្រឿង ដែលទើបទម្លាក់ចេញពីទូកុងតឺន័រ ហើយត្រូវអ្នកលក់បើកចេញពីផែស្ងួតមួយកន្លែង ត្រៀមយកទៅប្រគល់ឲ្យអតិថិជនដែលកុម្ម៉ង់ទិញនោះ ហេតុការន៍នេះកើតឡើងនៅលើកំណាត់ផ្លូវរង្វង់មូលថ្នល់បំបែកចោមចៅ ក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
អ្នកបើបររថយន្តទាំង២គ្រឿងនោះ មិនទាន់អត្តសញ្ញាណនោះទេ តែរថយន្តបង្កពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ3B-5144 ជារថយន្តរបស់ក្រុមហ៊ុនផែស្ងួតសុកន ចំណែករថយន្តរងការខូចខាតម៉ាកCHEVROLET ពណ៌ក្រហម ស៊េរីឆ្នាំ២០១៥ មិនទាន់មានស្លាកលេខនោះទេ ព្រោះរថយន្តនេះទើបទម្លាក់ពីលើកុងតឺន័រ។
មុនពេលកើតហេតុ កេបានឃើញរថយន្ត CHEVROLET ពណ៌ក្រហម បានបើកចេញពីផែស្ងួត លុះកំពុងតែជិះតាមផ្លូវ ស្រាប់តែមានរថយន្តដឹកកុងតឺន័រ មកពីក្រោយបុកបះចំហៀងខាងឆ្វេង បណ្តាលឲ្យក្រពិតទ្វារ។
ក្រោយកើតហេតុ ភាគីរថយន្តរងគ្រោះបានទាមទារសំណង៤០០០ដុល្លារ តែភាគីរថយន្តបង្កមិនព្រម ទើបបន្តចរចាគ្នាជាច្រើនម៉ោង ទើបភាគីរថយន្តរងគ្រោះព្រមទទួលសំណង៣០០០ដុល្លារ បញ្ចប់រឿង៕