Thursday, July 10, 2025
Homeព័ត៌មានជាតិមិនគួរបណ្តោយខ្លួនបែបនេះសោះ ទុកប្រពន្ធកូនឲ្យនៅកំព្រា

មិនគួរបណ្តោយខ្លួនបែបនេះសោះ ទុកប្រពន្ធកូនឲ្យនៅកំព្រា

ខេត្តកណ្តាល ៖ បុរសម្នាក់ តែងផឹកស្រាស្រវឹងជាប់ជាប្រចាំ និងមិនព្រមហូបបាយទឹកសោះ ទោះជាប្រពន្ធកូនហាមឃាត់យ៉ាងណា ក៏មិនខ្ចីស្តាប់ ទីបំផុត ផឹកស្រវឹងរហូតដល់ដេកស្លាប់ក្នុងបន្ទប់តែម្នាក់ឯង ដោយគ្មានអ្នកណាម្នាក់បានដឹង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤និង៤៥នាទីរសៀល ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ នៅចំណុចក្នុងបន្ទប់ផ្ទះជនរងគ្រោះ ស្ថិតនៅក្នុងភូមិបឹង ឃុំសំរោងលើ ស្រុកអង្គស្នួល។

បុរសជនរងគ្រោះ មានឈ្មោះប្រាជ្ញ សម្បត្តិ អាយុ៣៣ឆ្នាំ មុខរបរកសិករ មានប្រពន្ធឈ្មោះស៊ីម ម៉ុម អាយុ៣២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ និងមានកូនប្រុសស្រី២នាក់ក្នុងបន្ទុក សព្វថ្ងៃស្នាក់នៅជុំគ្នាក្នុងភូមិឃុំកើតហេតុខាងលើ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ គ្រូពេទ្យ មេភូមិ និងសាច់ញាតិជនរងគ្រោះ បានពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គរ។ មូលហេតុដោយសារតែជនរងគ្រោះ ផឹកស្រាស្រវឹងជាប់ជាប្រចាំ ដោយមិនហូបបាយទឹក។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES