Saturday, July 12, 2025
Homeព័ត៌មានជាតិកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានទាំង៤នាក់ ឡាន២គ្រឿង កំពុងសម្ងំក្នុងព្រៃ

កម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានទាំង៤នាក់ ឡាន២គ្រឿង កំពុងសម្ងំក្នុងព្រៃ

ខេត្តពោធិ៍សាត់ ៖ កម្លាំងអាវុធហត្ថស្រុកភ្នំក្រវាញ បានបើកប្រតិបត្តិការបង្ក្រាបរថយន្តដឹកឈើគ្មានច្បាប់អនុញ្ញាត រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ដោយឃាត់ចាប់រថយន្តដឹកឈើខុសច្បាប់ជាបន្តបន្ទាប់ និងបានប្រគល់ឱ្យខាងជំនាញរដ្ឋបាលព្រៃឈើ ដើម្បីចាត់វិធានការតាមនីតិវិធី។

ជាក់ស្តែង នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំក្រវាញ ដឹកនាំដោយលោក វរសេនីយ៍ត្រី ចាន់ សុខា មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុក សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ចាន់ សុខឿន ស្នងការរង ស្នងការដ្ឋានបច្ចេកទេសសន្តិសុខកងរាជអាវុធហត្ថ បានចុះបង្ក្រាបបទល្មើសដឹកជញ្ជូនផល អនុផលព្រៃឈើ នៅចំណុចភូមិក្សេត្របុរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ដោយឃាត់បានរថយន្តចំនួន២គ្រឿង រួមនឹងជនសង្ស័យចំនួន៤នាក់។

រថយន្តដឹកឈើទាំង២គ្រឿង ដែលត្រូវកម្លាំងអាវុធហត្ថបង្ក្រាបបាន ជាប្រភេទរថយន្តកែច្នៃម៉ាករ៉េវ មានដឹកឈើប្រភេទ រាជកុល ចំនួន ១១កំណាត់។ ជាមួយនោះ ក៏មានការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ នៅនឹងកន្លែងផងដែរ។

ក្រោយបង្ក្រាប និងឃាត់ខ្លួនបាន កម្លាំងអាវុធហត្ថ បានប្រគល់ទាំងឈើ ទាំងជនសង្ស័យ ទៅឱ្យខាងជំនាញរដ្ឋបាលព្រៃឈើស្រុក ភ្នំក្រវាញ ដើម្បីនាំយកទៅចាត់ការតាមនីតិវិធី៕

RELATED ARTICLES