Saturday, July 12, 2025
Homeព័ត៌មានជាតិចេះរកការងារធ្វើឃើញ!!! កោរសក់ឲ្យគ្នាទៅវិញទៅមក ដើរបិណ្ឌបាត្រ ជាប់ខ្នោះ២នាក់

ចេះរកការងារធ្វើឃើញ!!! កោរសក់ឲ្យគ្នាទៅវិញទៅមក ដើរបិណ្ឌបាត្រ ជាប់ខ្នោះ២នាក់

ខេត្តសៀមរាប ៖ កាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ជនសង្ស័យចំនួន២នាក់ ទី១-ឈ្មោះឈៅ ស្រីរត្ន័ ហៅញ៉ាញ់ អាយុ៣២ឆ្នាំ មានស្រុកកំណើត នៅភូមិឬស្សីស្រុក ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ និងទី២-ឈ្មោះអឿ វុត្ថា ហៅយ៉ា អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅភូមិផ្ទះខ្ពស់ ឃុំតុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ជនសង្ស័យទាំង២នាក់ខាងលើ សព្វថ្ងៃបន្លំខ្លួនជាសង្ឃ និងស្នាក់នៅភូមិខ្វាវ ឃុំត្បែង ស្រកបន្ទាយស្រី មិនមានការងារធ្វើ អត់លុយចាយ ក៏បែកគំនិតកោរសក់ឱ្យគ្នាទៅវិញទៅមករួចទិញស្បង់ចីវរ មកស្លៀក បន្លំខ្លួនជាសង្ឃ ដើរបិណ្ឌបាត យកលុយមកចាយវាយ ទីបំផុត ក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននាំយកមកសាកសួរ ទើបបែកធ្លាយរឿងរ៉ាវ ថាអ្នកទាំង២មិនមែនជាសង្ឃពិតប្រាកដទេ តែពួកគេបានកោសក់ឱ្យគ្នា រួចបន្លំធ្វើជាសង្ឃដើររកលុយមកស៊ីចាយប៉ុណ្ណោះ នៅត្រង់ចំណុចក្នុងផ្សារដើមក្រឡាញ់ ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។

លោកឧត្តមសេនីយ៍ ភឹង ចន្តារ៉េត ស្នងការរងនគរបាលខេត្តសៀមរាប ទទួលផែនព្រហ្មទណ្ឌ បានបញ្ជាក់ឱ្យដឹងថា  សមត្ថកិច្ចពិតជា បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់មែន  ពាក់ពន្ធ័ករណីស្លៀកដណ្តប់បែបព្រះពុទ្ធសាសនាដោយគ្មានសិទ្ធិ។

លោកស្នងការរង បញ្ជាក់ថា នៅមុននឹងឈានដល់ការឃាត់ខ្លួន នៅរសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ សមត្ថកិច្ចបានទទួលសេចក្តី រាយការណ៍ពីប្រជាពលរដ្ឋ រស់នៅម្តុំផ្សារដើមក្រឡាញ់ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាបថា ពួកគាត់បានប្រទះឃើញមាន ព្រះសង្ឃចំនួន២អង្គ បានដើរបិណ្ឌបាត្រគួរឱ្យសង្ស័យ។ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ខាងលើនេះភ្លាម កម្លាំងជំនាញក៏បានចុះទៅដល់ ទីតាំងខាងលើ និមន្តព្រះសង្ឃទាំង២ព្រះអង្គមកកាន់វត្តទេពពោធិវង្ស ហៅវត្តថ្មី ដើម្បីធ្វើការសាកសួរ និងត្រួតពិនិត្យឆាយា។

ក្រោយពីការសួរនាំពីព្រះអនុគុណក្រុងសៀមរាប ជនសង្ស័យទាំង២នាក់ខាងលើ បានឆ្លើយសារភាពថា ពួកគេគឺជាសង្ឃក្លែងក្លាយពិតមែន ដោយពួកគេបានកោសក់ក្បាលឱ្យគ្នាទៅវិញទៅមក រួចទិញស្បង់ចីវររបស់ព្រះសង្ឃមកគ្រង ដើម្បីបន្លំខ្លួនដើរបិណ្ឌបាតយកលុយមកចាយវាយ ដោយមិនមានការបំបួសត្រឹមត្រូវនោះទេ។

ក្រោយពីបានចម្លើយសារភាពពីជនបន្លំខ្លួនជាព្រះសង្ឃទាំង២នាក់ខាងលើ ព្រះអនុគុណក្រុងសៀមរាប បានសម្រចចាប់ផ្សឹក និងបញ្ជូនជនសង្ស័យទាំង២នាក់ មកឱ្យសមត្ថកិច្ចធ្វើតាមច្បាប់។

បន្ទាប់មកសមត្ថកិច្ចបានធ្វើតេស្តរកសារធាតុញៀនខុសច្បាប់លើជនសង្ស័យទាំង២ លទ្ធផលធ្វើតេស្តទឹកនោមរកសារធាតុញៀន លើជន ទាំង២នាក់ឃើញថា មានផលអវិជ្ជមានទាំង២។ ដូច្នេះសំណូមពររបស់ព្រះអនុគុណក្រុងសៀមរាប សូមឱ្យសមត្ថកិច្ចចាត់វិធានការតាមនីតិវិធី៕

 

RELATED ARTICLES