Friday, September 19, 2025
Homeព័ត៌មានជាតិខ្ទើយ២នាក់អផ្សុក រកប្រុសរួមរ័ក ដល់កន្លែងស្ងាត់ ប្លន់យកម៉ូតូ

ខ្ទើយ២នាក់អផ្សុក រកប្រុសរួមរ័ក ដល់កន្លែងស្ងាត់ ប្លន់យកម៉ូតូ

កាលពីម៉ោង២០និង៣០នាទីយប់ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ ប្រុស២នាក់អផ្សុកពេក ក៏ជិះម៉ូតូរកប្រុសដើម្បីនិយាយលេងសើច ស្រាប់តែជួបនឹងជនសង្ស័យ២នាក់ និយាយសាសង ត្រូវដងត្រូវផ្លែគ្នាក៏បបួលគ្នារួមរ័ក លុះដល់កន្លែងស្ងាត់ជនសង្ស័យបានបានដកកាំបិតគំរាមកាប់ប្លន់ម៉ូតូ តែដោយារមានការប្រតាយប្រតប់គ្នាជនសង្ស័យបានជិះម៉ូតូជនរងគ្រោះចេញទៅ បន្សល់តែម៉ូតូជនសង្ស័យនៅកន្លែងកើតហេតុ ដែលហេតុការណ៍នេះលើតឡើងនៅចំណុចផ្លូវបេតុងសាលាចិនស្ថិតនៅភូមិស្វាយតាមេឃឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្តាល ។

ជនរងគ្រោះទាំង២នាក់ ទី១.​ ឈ្មោះអាង សំរេច ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរអ្នកផាត់មុខ នៅភូមិកោះថ្មី ឃុំកោះធំ(ក) ស្រុកកោះធំ  និងទី២.​ ឈ្មោះស៊ុន ប៊ុនសាក់ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរផាត់មុខនៅភូមិកំពង់ស្វាយលើ ឃុំព្រែកថ្មី ស្រុកកោះធំ។ ចំណែកជនសង្ស័យទាំង២នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ។

តាមប្រភពបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទាំង២ បានធ្វើដំណើរចេញពីស្ពានឆ្លងទន្លេកោះធំ ពីត្បូងមកជើង ដើម្បីមករកមនុស្សប្រុសមកលេងសើច លុះដល់ចំណុចក្រោយវត្តព្រែកតាដួង ក៏បានជួបជនសង្ស័យ២នាក់ ដែលកំពុងជិះម៉ូតូឌ្រីមសង់ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពេលនោះពួកគេនិងជនសង្ស័យបានសាសងគ្នាជាមួយគ្នានៅតាមផ្លូវ លុះមកដល់សាលាចិនស្វាយតាមេឃ ក៏បបួលគ្នាទៅរួមរ័ក លុះចូលទៅបានចម្ងាយប្រហែល១០០ម៉ែត្រ ជនរងគ្រោះឈ្មោះអាន សំរេច មិនព្រមទៅទេ ព្រោះផ្លូវងងឹតពេក ខ្លាចបាត់ម៉ូតូ។

ប្រភពបានបន្តឲ្យដឹងទៀតថា ពេលជនរងគ្រោះឈ្មោះអាន សំរេច ស្រាប់តែជនសង្ស័យម្នាក់បានដកកាំបិតប៉័ងតោ គំរាមរកកាប់ ដើម្បីប្លន់យកម៉ូតូម៉ាកZoomer ពណ៌ទឹកក្រូចលាយខ្មៅ ពាក់ស្លាកលេខកណ្ដាល 1W-4728  ពេលនោះជនសង្ស័យដែលជិះខាងក្រោយ បានលោតឡើងលើម៉ូតូជនរងគ្រោះឈ្មោះអាង សំរេច។ ពេលឃើញបែបនេះ ជនរងគ្រោះឈ្មោះស៊ុន ប៊ុនសាក់ ក៏បានឃាត់ម៉ូតូជនសង្ស័យម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៥ ពាក់ផ្លាកលេខកណ្តាល 1T-7943 របស់ជនសង្ស័យ ពេលនោះក៏មានការប្រតាយប្រតប់យកសោរម៉ូតូ ហើយជនសង្ស័យម្នាក់ទៀតបានជិះម៉ូតូដោលជើងបំរុងរត់គេច តែត្រូវជនរងគ្រោះស្រែកថាចោរៗ ជនសង្ស័យភ័យពេក ក៏បានរត់ចោលម៉ូតូបាត់ទៅ ។

បច្ចុប្បន្ន ជនរងគ្រោះទាំង២នាក់ បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍កោះធំ(ខ) ហើយកម្លាំងជំនាញ កំពុងបន្តធ្វើការស៊ើបអង្កេត ស្រាវជ្រាវរកមុខសញ្ញា ដើម្បីចាប់ខ្លួនមកផ្តន្ទាទោសតាមច្បាប់ ។

RELATED ARTICLES