Friday, September 19, 2025
Homeព័ត៌មានជាតិប្រពន្ធមកពីផ្សារ បាត់ប្តី តាមរកឃើញជាប់ធ្នឹមបន្ទប់ទឹក ស្រែកផ្អើលអ្នកជិតខាង

ប្រពន្ធមកពីផ្សារ បាត់ប្តី តាមរកឃើញជាប់ធ្នឹមបន្ទប់ទឹក ស្រែកផ្អើលអ្នកជិតខាង

ភ្នំពេញ ៖ បុរសម្នាក់ជាមន្ត្រីអនុរក្សពន្ធនាគារព្រៃស បានសម្រេចចងកធ្វើអត្តឃាត នៅលើផ្ទះខ្លួនឯង​ខណៈដែលប្រពន្ធចេញទៅផ្សារបាត់ ដែលហេតុការណ៍នេះកើតឡើងកាលពី​ល្ងាច​ថ្ងៃ​ទី​០៦​ ខែ​មករា ឆ្នាំ២០១៩ ​ នៅចំណុចគ្មានលេខ ផ្លូវលំ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

មន្ត្រីអនុរក្សពន្ធនាគារព្រៃសដែលធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងនេះ មានឈ្មោះគង់ សំអឿន មានឋានៈវរសេនីយ៍ទោ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។

តាមស្តីជាប្រពន្ធជនរងគ្រោះ ឈ្មោះសាន់ ស្រីវ៉ាន់​ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានចេញទៅទិញផ្លែក្រូច ដោយប្តីរបស់គាត់បាននៅផ្ទះ។ លុះដល់ម៉ោង៥ល្ងាច គាត់បានត្រឡប់មកពីផ្សារទិញផ្លែក្រូចវិញ ស្រាប់តែមិនឃើញប្តីសោះ គាត់ខំដើររកក៏ប្រទះឃើញប្តីបានចងកសម្លាប់ខ្លួនក្នុងបន្ទប់ទឹក ដោយ​ក្រមា​ការ៉ូ​ពណ៌​ចម្រុះចងជាប់ធ្នឹម។

លោកស្រីបានបន្តថា ពេលនោះគាត់ក៏បានស្រែក ធ្វើឲ្យភ្ញាក់ផ្អើលដល់អ្នកជិតខាងមកជួយ ហើយក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យចុះអន្តរាគមន៍ភ្លាមៗ។

ពេលសមត្ថកិច្ចជំនាញមកដល់ បានពិនិត្យ និងធ្វើកោសល្យវិច័យសាកសព រួចបានបញ្ជាក់ថា ជនរងគ្រោះពិតជាបានចងកសម្លាប់ខ្លួនប្រាកដមែន ពុំមែនរឿងអ្វីផ្សេងនោះទេ តែពុំទាន់ដឹងមូលហេតុប្រាកដនៃការធ្វើអត្តឃាតនៅឡើយទេ ហើយក៏បានប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES