Saturday, July 12, 2025
Homeព័ត៌មានជាតិប្រពន្ធលែងលះហើយ កាន់តែលើសដើម តូចចិត្តខ្លួនឯង បញ្ចប់ជីវិត

ប្រពន្ធលែងលះហើយ កាន់តែលើសដើម តូចចិត្តខ្លួនឯង បញ្ចប់ជីវិត

ខេត្តតាកែវ ៖ បុរសម្នាក់មានឈ្មោះឈៀង ផាត អាយុ៣០ឆ្នាំ  តែងផឹកស្រាស្រវឹងអួទីនួជាប់ជាប្រចាំ លុះប្រពន្ធលួងលោម អង្វរកយ៉ាងណា ក៏មិនព្រមស្តាប់ នៅតែស្រលាញ់ដបស្រាជាងប្រពន្ធ ទើបស្ត្រីជាប្រពន្ធទ្រាំលែងបាន ក៏ប្តឹងលែងលះ ជាហេតុធ្វើឱ្យបុរសជាប្តីខូចចិត្តកាន់តែខ្លាំង ផឹកស្រាលើសដើម រហូតដល់ស្រវឹង ធ្លាក់ភ្នែក ក៏បែកគំនិតលែងចង់រស់ រត់ទៅចងកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨ និង១០នាទីយប់ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកប្រាកដមែន។ មូលហេតុដោយសារតែតូចចិត្តនឹងរឿងប្រពន្ធលែងលះ។

សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យសាច់ញាតិ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES