Saturday, July 12, 2025
Homeព័ត៌មានជាតិប្តីមានស្រី មកដល់ផ្ទះវាយដុំ ប្រពន្ធទ្រាំលែងបាន មកលោតទឹកសម្លាប់ខ្លួន

ប្តីមានស្រី មកដល់ផ្ទះវាយដុំ ប្រពន្ធទ្រាំលែងបាន មកលោតទឹកសម្លាប់ខ្លួន

ភ្នំពេញ ៖ ហេតុការណ៍ដ៏ភ្ញាក់ផ្អើល ស្ត្រីម្នាក់ព្រោះតែតូចចិត្តនឹងរឿងបុរសជាប្តីកំហូចលួចលាក់មានស្រីថ្មីក្រៅផ្ទះ លែងយកចិត្តទុកដាក់ស្រលាញ់ថ្នាក់ថ្នមខ្លួនជាប្រពន្ធ និងថែមទាំងបង្ករឿងឈ្លោះប្រកែក ប្រើអំពើហិង្សាវាយដំជាប់ជាប្រចាំ ទើបធ្វើឱ្យឈឺចិត្តស្អិតទ្រូង ទ្រាំលែងបាន ក៏សម្រេចចិត្តគិតខ្លី ជិះម៉ូតូកង់បី មកលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វា បំណងបញ្ចប់ជីវិតរបស់ខ្លួនតែម្តង កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩ នៅចំណុចស្ពានជ្រោយចង្វាថ្មី ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌឬស្សីកែវ។

ស្ត្រីដែលប៉ុនប៉ងធ្វើអត្តឃាតដោយលោតទឹកពីលើស្ពានជ្រោយចង្វាសម្លាប់ខ្លួននេះ មានឈ្មោះសេង គន្ធា អាយុ៤២ឆ្នាំ សព្វថ្ងៃស្នាក់នៅ ម្តុំបុរីកីឡា ស្ថិតក្នុងខណ្ឌ៧មករា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញស្ត្រីខាងលើ ជិះម៉ូតូកង់បី១គ្រឿង ធ្វើដំណើរឡើងស្ពាន ជ្រោយចង្វាថ្មី ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ពាក់កណ្តាលស្ពាន ស្ត្រីរូបនោះ ក៏ប្រាប់ឱ្យអ្នកបើកម៉ូតូកង់៣ឈប់ រួចក៏ចុះទៅឈរតោង បង្កាន់ដៃស្ពានប្រុងលោតចូលទៅក្នុងទឹកសម្លាប់ខ្លួនទៅហើយ តែសំណាងល្អ ត្រូវបានប្រជាពលរដ្ឋអ្នកដំណើរឆ្លងកាត់ប្រទះឃើញ ក៏ចាប់ឃាត់ទាន់ពេល បង្កឱ្យមានការផ្អើលឆោឡោ ចោមរោមមើល ពេញកន្លែងកើហេតុតែម្តង បន្ទាប់មក គេឃើញកូនបង្កើត និងកូនប្រសារបស់ស្ត្រីរងគ្រោះខាងលើ បានមកដល់កន្លែងកើតហេតុ និងបាននិយាយលួងលោម រហូតដល់ស្ត្រីរងគ្រោះព្រមឡើងជិះម៉ូតូត្រឡប់ទៅផ្ទះវិញបាត់អស់ទៅ៕

RELATED ARTICLES