ខេត្តកោះកុង ៖ បុរសវ័យចំណាស់ម្នាក់ កម្រើកតណ្ហា លួងលោមក្មេងស្រីអាយុ៦ឆ្នាំ ឲ្យដោះខោអាវបម្រុងធ្វើសកម្មភាពរំលោភ តែត្រូវជីតាបង្កើតក្មេងស្រីរងគ្រោះមកទាន់ ក៏ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច្ ហើយត្រូវសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់តុលាការ ពេលនេះតុលាការខេត្តកោះកុង បានចេញដីកាសម្រេចឃុំខ្លួននៅពន្ធនាគារហើយ កាលពីថ្ងៃទី6 ខែមករា ឆ្នាំ2019 ស្ថិតនៅភូមិចម្លងគោ ឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង។
បុរសចំណាស់ល្មោភតណ្ហា មានឈ្មោះ ណាល់ សាំង ភេទប្រុស អាយុ75ឆ្នាំ ចំណែកក្មេងស្រីរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ មានវ័យ៦ឆ្នាំ។ អ្នកទាំង៣រស់នៅភូមិឃុំកើតហេតុខាងលើ។
តាមមន្រ្តីប៉ូលិសការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តកោះកុង បានឲ្យដឹងថា បុរសចំណាស់នេះត្រូវប្រពន្ធស្លាប់ចោល១០ឆ្នាំមកហើយ លុះដល់ថ្ងៃកើតហេតុ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ ស្រាប់តែបុរសំណាស់រូបនេះឃើញក្មេងស្រីរងគ្រោះរត់លេង ក៏លួងលោម ល្បូងក្មេងស្រីទៅកន្លែងស្ងាត់ ក៏ចាប់ផ្តើមដោះខោអាវស្ទាបច្របាច់ បម្រុងធ្វើសកម្មភាពចាប់រំលោភទៅហើយ ពេលនោះជីតាបង្កើតក្មេងស្រីរងគ្រោះ បានមកទាន់ ក៏ចាប់ឃាត់ខ្លួន រួចបានរាយការណ៍មកសមត្ថកិច្ចភ្លាមៗ។
ក្រោយកើតហេតុ សមត្ថកិច្ចបានមកដល់និងចាប់ខ្លួនបុរសចំណាស់ល្មោភកាមខាងលើ យកទៅកាន់ប៉ុស្តិ៍ប៉ូលិស ធ្វើរកាសាកសួរ ពេលនោះជនសង្ស័យបានសារភាពថា ”នេះជាលើកទី៣ហើយ ដែលខ្លួនលួងលោមក្មេងស្រីរងគ្រោះឲ្យស្រាតខោអាវដើម្បីរំលោភ ខណៈដែលលើកទី១និងទី២ មិនមាននរណាម្នាក់បានដឹងឡើយ”។
បន្ទាប់ពីជនសង្ស័យបានសារភាពរឿងហេតុហើយ សមត្ថកិច្ចបានកសាងសំណុំរឿងទៅកាន់តុលាការ ហើយនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩ តុលការបានចេញដីកាសម្រេចឃុំខ្លួននៅពន្ធនាគារ៕