ខេត្តកណ្តាល ៖ កាលពីវេលាម៉ោង១១ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩ មានករណីក្មេង ប្រុស២នាក់លង់ទឹកស្លាប់ នៅចំណុចស្រះទឹក ស្ថិតនៅក្នុងភូមិស្តៅកន្លែង៤ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ព្រោះតែការធ្វេសប្រហែសរបស់ឪពុកម្តាយ។
ក្មេងប្រុសរងគ្រោះទាំង២នាក់ មានឈ្មោះម៉ុល រក្សា អាយុ៧ឆ្នាំ មានឪពុកឈ្មោះនង ស្រស់ អាយុ២៩ឆ្នាំ មុខរបរកម្មករឡឥដ្ឋ មានលំនៅភូមិឃុំកើតហេតុខាងលើ និងម្តាយឈ្មោះខុម សៀម អាយុ២៨ឆ្នាំ មុខរបរកម្មករឡឥដ្ឋ មានលំនៅភូមិ-ឃុំកើតហេតុខាងលើ។ និងក្មេងប្រុសទី២-ឈ្មោះមិ ធារ៉ា អាយុ៧ឆ្នាំ មានឪពុក ឈ្មោះមាស ធារិទ្ធ អាយុ៣៣ឆ្នាំមុខរបរកម្មករ ឡឥដ្ឋ មានលំនៅភូមិ-ឃុំកើតហេតុខាងលើ និងម្តាយឈ្មោះរ៉ន ធី អាយុ៣២ឆ្នាំ មុខរបរកម្មករឡឥដ្ឋ មានលំនៅភូមិឃុំកើតហេតុខាងលើ។
បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍ អាជ្ញាធរមូលដ្ឋាន គ្រូពេទ្យប្រចាំឃុំ និងក្រុមគ្រួសារជនរងគ្រោះ ចុះពិនិត្យសាកសព រួចបានបញ្ជាក់ថា សាកសពពុំមានស្លាកស្នាមពាក់ព័ន្ធដល់ឃាតកម្មនោះទេ។
សពត្រូវបានសមត្ថកិច្ចធ្វើការប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ដោយក្តីអាឡោះអាល័យជាទីបំផុត៕