Sunday, July 13, 2025
Homeព័ត៌មានជាតិផ្អើលនាំគ្នាទៅមើល ថៅកែដេកអាក្រាតកាយស្លាប់ ក្នុងបុរីជីបម៉ុង

ផ្អើលនាំគ្នាទៅមើល ថៅកែដេកអាក្រាតកាយស្លាប់ ក្នុងបុរីជីបម៉ុង

ភ្នំពេញ ៖ បុរសម្នាក់មានឈ្មោះ YAN WEI QUAN ភេទប្រុស អាយុ៥៦ឆ្នាំ ជាជនជាតិចិន  ដែលត្រូវគេស្គាល់ថា ជាថៅកែ ថៅកែហាងលក់ស្តេត្រូ យីហោភ្នំមាសភ្នំប្រាក់ ខនស្ត្រាក់សិនមេធៀរៀលឯ.ក ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងមុងទាំងសភាពអាក្រាតកាយ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ នៅចំណុចហាងលក់ស្តេត្រូ យីហោ ភ្នំមាសភ្នំប្រាក់ ខនស្ត្រាក់សិនមេធៀរៀលឯ.ក មានទីតាំងស្ថិតនៅផ្ទះលេខ១៨១ និង១៨៣ ផ្លូវ១០១៥ បុរីជីបម៉ុង ក្នុងភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកដល់ទីតាំងកើតហេតុ  ដេម្បិពីនិត្យិ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារតែកើតអាការគាំងបេះដូង ហើយមុននឹងស្លាប់ជនរងគ្រោះបានដោះអាវ ស្រាតខោទុកក្បែរខ្លួន រួចក៏បានចូលដេកទៅហើយ ស្រាប់តែកើតអាការគាំងបេះដូង ស្លាប់ទាំងអាក្រាតកាយបែបនេះតែម្តង។

សពត្រួវបាននគរបាលបញ្ជូនទៅតម្កល់ទុកនៅមន្ទីពេទ្យរុស្ស៊ី ដើម្បីរង់ចាំបងប្អូននាំយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES