Sunday, July 13, 2025
Homeព័ត៌មានជាតិមូលហេតុបែបនេះ... គាត់ធ្លាក់ចូលអណ្តូងទឹកនេះ

មូលហេតុបែបនេះ… គាត់ធ្លាក់ចូលអណ្តូងទឹកនេះ

ខេត្តកំពង់ធំ ៖ កាលពីវេលាម៉ោង៧ និង២១នាទីយប់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩  បុរសវ័យចំណាស់ម្នាក់ ក្រោយពីផឹកស្រាស្រវឹងជោកជាំ ក៏ដើររអិលជើងធ្លាក់ចូលអណ្តូងទឹកមួយកន្លែង ដែលមិនទាន់ធ្វើខ្នោះរួចរាល់ បណ្តាលឱ្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម លុះក្រុមគ្រួសារបាត់យូរពេក មិនឃើញត្រឡប់មកផ្ទះ ក៏ដើរតាមរក ស្រាប់តែប្រទះឃើញជនរងគ្រោះលង់ទឹកអណ្តូងខាងលើស្លាប់បាត់ទៅហើយ នៅចំណុចភូមិពោន ឃុំគគីរធំ ស្រុកបារាយណ៍។

បុរសរងគ្រោះ ដែលលង់ទឹកស្លាប់ មានឈ្មោះពេញ ឃឿន អាយុ៤៦ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារធ្លាក់ចូលអណ្តូង បណ្តាលឱ្យលង់ទឹកស្លាប់ប្រាកដមែន។ មូលហេតុដោយសារតែជនរងគ្រោះផឹកស្រាស្រវឹងខ្លាំងពេក រួចដើររអិលជើងធ្លាក់ចូលអណ្តូងដោយខ្លួនឯង។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES