Saturday, September 20, 2025
Homeព័ត៌មានជាតិព្រះសង្ឃតូចព្រះទ័យ ហែកស្បង់ចីវរ ធ្វើរឿងភ្ញាក់ផ្អើលលើកុដិ

ព្រះសង្ឃតូចព្រះទ័យ ហែកស្បង់ចីវរ ធ្វើរឿងភ្ញាក់ផ្អើលលើកុដិ

ខេត្តកំពង់ស្ពឺ ៖ កាលពីយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ព្រះសង្ឃមួយអង្គ ព្រោះតែធុញថប់នឹងកើតមានជំងឺប្រចាំកាយ ព្យាបាលមិនជា ក៏ចេះតែមានសង្ឃដីកា ប្រាប់គេឯង គ្រប់គ្នាថា បើឈឺច្រើនម្លឹងៗ ចង់តែស្លាប់ទេ លុះក្រោយមក ក៏សម្រេចព្រះទ័យហែកស្បង់ចីវរ យកមកចងកធ្វើអត្តឃាត បណ្តាលឱ្យសុគត យ៉ាងអាណោចអធ័ម បានធ្វើឱ្យមានការភ្ញាក់ផ្អើល នៅចំណុចវត្តស្រែពស់ ស្ថិតក្នុងភូមិពោធិមាស ឃុំត្រពោំជា ស្រុកឱរ៉ាល់។

ព្រះសង្ឃដែលចកធ្វើអត្តឃាត មានព្រះនាម ឈុំ មធុរី ព្រះជន្ម៣៤វស្សា គង់នៅវត្តស្រែពស់ មានទីតាំងនៅចំណុចភូមិឃុំកើតហេតុ ខាងលើ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ព្រះសង្ឃរងគ្រោះពិតជាបានចងកធ្វើអត្តឃាតប្រាកដមែន ចាក់សោរទ្វារបន្ទប់ពីខាងក្នុង ហើយហែកស្បង់ចីវរ ចងកជាប់នឹងរ៉តដំបូលកុដិ កម្ពស់២ម៉ែត្រ បណ្តាលឱ្យសុគត។ មូលហេតុដោយសារតូចព្រះទ័យនឹងជំងឺប្រចាំកាយ។

សាកសពព្រះសង្ឃរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យគណៈកម្មការវត្ត ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES