Sunday, July 13, 2025
Homeព័ត៌មានជាតិស្លាប់ទាំងអាក្រាត មានស្នាមរបួសពេញខ្លួនទៀត ពិតជាសាហាវណាស់

ស្លាប់ទាំងអាក្រាត មានស្នាមរបួសពេញខ្លួនទៀត ពិតជាសាហាវណាស់

ខេត្តពោធិ៍សាត់ ៖ សាកសពបុរសម្នាក់ មិនត្រូវដែលគេមិនទាន់ស្គាល់ឈ្មោះនៅឡើយទេ គ្រាន់តែដឹងថា ជាមន្ត្រីអង្កការបរិស្ថាន សត្វព្រៃ ព្រៃឈើ ជលផល ត្រូវបានគេប្រទះឃើញដេកស្លាប់នៅលើកាណូត ទាំងសភាព ស្រាតខោ និងមានស្នាមរបួសពេញខ្លួន សង្ស័យត្រូវគេសម្លាប់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្ទៃទឹកបឹងទន្លេសាប ត្រង់ចំណុចព្រែករានអំបិល ព្រំប្រទល់ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង ស្ថិតក្នុងភូមិព្រែកក្រ ឃុំមេទឹក ស្រុកបាកាន។

លោកវរសេនីយ៍ឯក នាង សាវុធ អធិការនៃអធិការដ្ឋាននគរបាលស្រុកបាកាន បានបញ្ជាក់ឱ្យដឹងថា សាកសពជនរងគ្រោះខាងលើ ត្រូវបានប្រជានេសាទប្រទះឃើញ ស្ថិតក្នុងសភាពអត់ស្លៀកខោ ដេកស្លាប់លើកាណូត អណ្តែតលើផ្ទៃទឹកបឹងទន្លេសាប ដែលសង្ស័យជាករណីឃាតកម្ម ប៉ុន្តែយ៉ាងណាក្តី ពេលនេះកំពុងស្ថិតក្នុងស្រាវជ្រាវនៅឡើយ។ យ៉ាងណា សមត្ថកិច្ច ស្ថាប័នជំនាញ ពាក់ព័ន្ធខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបងសហការ ចុះធ្វើការពិនិត្យ និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ខ្ពស់ សាកសពអត់ស្លៀកខោមានរបួសសង្ស័យជាករណីឃាតកម្ម ហើយអាចកើតហេតុនៅលើទឹកដីខេត្តបាត់ដំបង ប៉ុន្តែរសាត់ចូលមកខាងដីខេត្តពោធិ៍សាត់។

សាកសពជនរងគ្រោះ ខាងលើត្រូវបានប្រគល់ជូនសាច់ញាត្តិនៅខេត្តសៀមរាប ករណីសមត្ថកិច្ចខេត្តបាត់ដំបងបន្តនីតិវិធី៕

RELATED ARTICLES