Sunday, July 13, 2025
Homeព័ត៌មានជាតិណាត់ជួបស្រី ប្លន់ជាង៣០០០ដុល្លារ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ

ណាត់ជួបស្រី ប្លន់ជាង៣០០០ដុល្លារ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ

ភ្នំពេញ ៖ ទីបំផុត ត្រូវបានកម្លាំងអាវុធហត្ថ ស្រាវជ្រាវចាប់ខ្លួនបាន កាលពីយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្ទះសំណាក់សូរិយា ក្បែរសាលាខណ្ឌពោធិ៍សែនជ័យ បន្ទាប់ធ្វើសកម្មភាពលួងលោមស្នេហ៍ស្រីតាមហ្វេសប៊ុក រួចណាត់សុំជួបមុខគ្នានៅក្នុងបន្ទប់ផ្ទះសំណាក់ រួចក៏ធ្វើសកម្មភាពចាប់ច្របាច់កប្លន់ ទូរស័ព្ទ iPhone 8 Mex ១គ្រឿង ខ្សែក១ខ្សែ ខ្សែដៃ១ខ្សែ ចិញ្ជៀនពេជ្រ១វង់ និងលុយដុល្លារចំនួន២៤០ដុល្លារ ដែលសរុបជាទឹកប្រាក់អស់ប្រមាណជាង៣ពាន់ដុល្លារ កាលពីព្រលប់ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះសំណាក់យីហោបៃតង ស្ថិតក្នុងភូមិអ័រគីដេ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ។

ជនសង្ស័យមានឈ្មោះឌីណា ពុទ្ធិសាក់ ហៅទី អាយុ២១ឆ្នាំ មុខរបរសិស្សសាលា មានលំនៅក្នុងភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកនារីរងគ្រោះ មានឈ្មោះហ.ស.ភ អាយុ២៤ឆ្នាំ មុខបររជាអ្នកលក់អីវ៉ាន់តាមអនឡាញ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

 

ជនសង្ស័យបានសារភាពថា រូបគេមានពិតជាបានប្រើគណនីហ្វេសប៊ុក ឈ្មោះ Tii Fee (ឥទ្ធិពលនៃផ្សែងគីមី) បោកនារីរងគ្រោះតាមរយៈហ្វេសប៊ុក ឱ្យជួបនិងភ្ជង់ប្លន់កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ ពិតប្រាកដមែន ហើយសម្ភារដែលប្លន់បានពីនារីរងគ្រោះ រូបគេបានប្រគល់ឱ្យមិត្តភក្តិឈ្មោះត្រា ឈ្មោះឧត្តម ឈ្មោះស្នា និងឈ្មោះជា ដើម្បីដូរយកគ្រឿងញៀនមួយកញ្ចប់ធំ មកចែកគ្នាជក់ និងលក់បន្ត។

 

បច្ចុប្បន្ន កងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនួជនសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី និងកំពុងធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួនគូកនរបស់ជនសង្ស័យដែលនៅសេសសល់ជាបន្តទៀត៕

RELATED ARTICLES