កាលពីវេលាម៉ោង២១និង០០នាទីយប់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ដោយបុរសម្នាក់ត្រូវបានប៉ូលិសឃាត់ខ្លួន ក្រោយពីពីបុរសរូបនោះបានយកដុំថ្មគប់លើនារីជាអ្នកម្រើម្នាក់ បណ្តាលឲ្យរងរបួស ព្រោះតែខឹងថៅកែហាងប្រាប់ឲ្យសន្តិសុខចាប់អូសរូបគេនិងបក្ខពួក បន្ទាប់ពីពួកគេបានចូលហាងផឹកសុី នាំគ្នាស្ទាបគូទ និងងលេងសុដន់ស្រីៗអ្នកបវម្រើក្នុងហាង ហេតុការណ៍នេះកើតឡើងនៅចំណុចមុខហាងអ៊ុនតូកាសុី បារបារាំង ផ្ទះលេខ៥៧Eo ផ្លូវ១៣០ ភូមិ១៤ សង្កាត់ផ្សារកណ្តាលទី១។
បុរសដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះ ជា ស៊ុនឡេង ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ រស់នៅជួលមិនចាំលេខ ភូមិ១៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ចំណែកនារីរងគ្រោះមានឈ្មោះ ឌឹម ស្រីទៀង ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរមុខរបរបុគ្គលិកហាងអ៊ុនតូស៊ីកា ស្នាក់នៅផ្ទះជួលម្តុំវត្តកោះ ផ្លូវលេខ១៧៨ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ នៅថ្ងៃ១៤ ខែមករា ឆ្នាំ២០១៩ ជនសង្ស័យឈ្មោះ ជា ស៊ុនឡេង និងបក្ខពួក នាំគ្នាមកផឹកសុីនៅក្នុងហាងខាងលើនេះ។ ពេលកំពុងផឹកសុី ពួកគេបានដើរចាប់សុដន់ ចាប់គូទនារីៗក្នុងហាង ដោយឃើញពីសកម្មភាពមិនសមរម្យបែបនេះ ថៅកែហាងបានសុំឲ្យពួកគេ គិតលុយ ចេញទៅក្រៅ ប៉ុន្តែក្រុមជនសង្ស័យនៅតែមិនព្រម ទើបថៅកែហាងបានប្រាប់ឲ្យសន្តិសុខ ទាញចេញមកខាងក្រៅ ពេលនោះធ្វើឲ្យជនសង្ស័យខឹង ក៏ជិះម៉ូតូទៅរើសយកដុំឥដ្ឋ០២ដុំ មកគប់ហាង បណ្តាលឲ្យត្រូវនារីរងគ្រោះរងរបួសខ្នង ពេលឃើញដូច្នេះ ប្រជាពលរដ្ឋដែលនៅក្បែរនោះបាននាំគ្នាព្រួតវាយជនសង្ស័យ បណ្តាលឲ្យរបួសចង្កា។ ស្របពេលនោះដែរ ក៏មានកម្លាំងប៉ុស្តិ៍ផ្សារកណ្តាលទី១កំពុងល្បាត មកដល់ ក៏ឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងនាំមក ប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ។
វត្ថុតាងដែលសមត្ថកិច្ចដកហូត រួមមានហូត ដុំឥដ្ឋចំនួន០២ដុំ ម៉ូតូ០១គ្រឿង ម៉ាកហុងដា SCOOPY ពណ៌សលាយទឹកក្រូច ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខភ្នំពេញ 1DF-3984 លេខតួ KT110C011450, ទូរស័ព្ទដៃ០២គ្រឿង ម៉ាកអាយហ្វូន៦ ពណ៌ទឹកប្រាក់ និងម៉ាកណូគៀចុចពិល ពណ៌ទឹកសមុទ្រ ១គ្រឿង។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងសួរនាំជនសង្ស័យ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕