Monday, July 14, 2025
Homeព័ត៌មានជាតិផ្ញើកូនស្រីដេកក្នុងមុង១យប់ ប្រុសចាប់រំលោភបានម្តង

ផ្ញើកូនស្រីដេកក្នុងមុង១យប់ ប្រុសចាប់រំលោភបានម្តង

ខេត្តបាត់ដំបង ៖ ក្មេងស្រីតូចម្នាក់ ត្រូវម្តាយផ្ញើឱ្យដេកក្នុងមុងជាមួយនឹងបុរសជាអ្នកស្គាល់គ្នាម្នាក់ ព្រោះរវល់ចេញទៅធ្វើការ ស្រាប់តែបុរសល្មោភកាមចាប់ផ្តើមកម្រើកតណ្ហា ក៏ធ្វើសកម្មភាពចាប់រំលោភក្មេងស្រីតូច រហូតដល់បានសម្រេច លុះក្មេងស្រីប្រាប់ម្តាយឱ្យដឹង ក៏ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យនាំយកទៅចាត់ការតាមច្បាប់។

ករណីរំលោភសេពសន្ថវៈខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិសំរោង ឃុំអូររំដួល ស្រុកភ្នំព្រឹក។

ជនសង្ស័យឈ្មោះមឿន រឿន អាយុ៤៦ឆ្នាំ ជាកម្មករកាប់ដំឡូង ស្នាក់នៅបណ្តោះអាសន្ន ក្នុងភូមិអូរតាសុខ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះស.គ អាយុ៨ឆ្នាំ រស់នៅភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក។

តាមប្រភពពីសមត្ថកិច្ចនគរបាលស្រុកភ្នំព្រឹក បានឱ្យដឹងថា នៅមុនពេលកើតហ៊េត កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ ដោយស្ត្រីម្តាយរបស់កុមារីរងគ្រោះត្រូវចេញទៅធ្វើការ មិនហ៊ានបណ្តោយឱ្យកូនស្រីដេកតែម្នាក់ឯង ក៏បានបីកូនស្រីយកទៅផ្ញើឱ្យដេកក្នុងមុងជាមួយនឹងបុរសម្នាក់ ដែលជាអ្នកស្គាល់គ្នា ដោយនឹកគិតថា បុរសនោះអាចជួយួមើលថែកូនស្រីរបស់ខ្លួនបាន ដឹងអី! ប្រៀបបាននឹងយកសាច់ទៅផ្ញើនឹងមាត់ខ្លាអ៊ីចឹង ពោលគឺគ្រាន់តែស្ត្រីជាម្តាយចេញទៅធ្វើការបាត់ ស្រាប់តែប្រុសព្រានល្មោភតណ្ហា បានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីតូចរហូតដល់បានសម្រេចតែម្តង។

ក្រោយកើតហេតុ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ ពេលម្តាយត្រឡប់មកវិញ ក្មេងស្រីរងគ្រោះបានរៀបរាប់រឿងរ៉ាវឱ្យម្តាយបានដឹង ទើបស្ត្រីជាម្តាយប្រញាប់នាំកូនស្រីទៅ ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យតែម្តង។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES