Monday, September 15, 2025
Homeតារាខ្មែរបាន មុន្នីល័ក្ខ បញ្ជាក់ច្បាស់ថា នាងនិងDj Cake ផ្ដាច់ពាក្យយូរហើយ

បាន មុន្នីល័ក្ខ បញ្ជាក់ច្បាស់ថា នាងនិងDj Cake ផ្ដាច់ពាក្យយូរហើយ

Dj Cake ដែលពូកែរ៉េប លួងលោមឲ្យក្រមុំៗលង់ស្នេហ៍នោះ នៅទីបំផុត មិនអាចចងចិត្តបណ្ដូលចិត្តតារាចម្រៀងហង្សមាស កញ្ញាបាន មុនីល័ក្ខ បានឡើយ ព្រោះពេលនេះ ចំណងស្នេហ៍ឈានដល់ផ្លូវបំបែកហើយ បើទោះជាលោកខេក ខំព្យាយាមលាក់បាំងយ៉ាងណា ក៏មិនអាចមានសង្ឃឹមថា អាចផ្សះផ្សារគ្នានដូចដើមដែរ។

ដោយមិនចង់ឲ្យមហាជននៅតែសង្ស័យថា នាងជាស្រីស្នេហ៍របស់លោកឌីជេ ខេក តទៅទៀត ទើបពេលនេះ បាន មុនីល័ក្ខ បានស្នើដល់មហាជនកុំឲ្យមានការភ័ន្ដច្រឡំរឿងនេះតទៅទៀត ព្រោះទំនាក់ទំនងស្នេហារវាងនាង និងលោកខេក បានបញ្ចប់ដោយផ្ដាច់ពាក្យគ្នាជាយូខែមកហើយ។

បាន​ មុនីល័ក្ខ បានថ្លែងថា ”ខ្ញុំសូមបញ្ជាក់ថា ខ្ញុំនិងបង Dj Cake បានផ្ដាច់ពាក្យគ្នាចប់យូរណាស់មកហើយ ដូច្នេះ សូមបងប្អូនកុំយល់ច្រឡំខ្ញុំនិងបង Dj Cake ជាអ្វីនឹងគ្នាទៀត ហើយសព្វថ្ងៃ ពួកយើងត្រឹមតែជាមិត្តរួមការងារប៉ុណ្ណោះ”។

ទោះជាបាន មុនីល័ក្ខ ថ្លែងច្បាស់ៗបែបនេះក្ដី តែនៅអ្នកស្និទ្ធលោកឌីជេ ខេក បានបង្ហើបឲ្យដឹងថា ឌីជេចូលចិត្តពាក់ខ្សែរកធំ សម្ញែងឲ្យស្រីៗបាក់ស្រលាញ់នេះ នៅតែសរសើរថា មុនីល័ក្ខ ជាស្រីស្អាតដែលមិនងាយរកបានឡើយ ដែលទំនងមើលទៅលោកខេក នៅតែស្រលាញ់ និងស្ដាយសាច់សខ្ចីរបស់មុនីល័ក្ខ នៅឡើយ។

ប្រភពបានឲ្យដឹងថា គេបានឃើញមុនីល័ក្ខ ច្រើនតែជិះឡានទៅជួបលោកខេក នៅផ្ទះរបស់លោកក្បែរសាលាវិទ្យាល័យសន្ធរមុខ ដែលមើលទៅ ពិបាកជឿថា ពួកគេបានផ្ដាច់ពាក្យគ្នា ហើយរាប់អានគ្នាធម្មតា ព្រោះហាក់នៅតែល្អូកល្អិនគ្នាដូចមុនអីចឹង៕

RELATED ARTICLES