Monday, July 14, 2025
Homeព័ត៌មានជាតិពិតជាសំណាងណាស់!!! ឡានបុកអូសជាច្រើនម៉ែត្រ ត្រឹមរងរបួសស្រាល

ពិតជាសំណាងណាស់!!! ឡានបុកអូសជាច្រើនម៉ែត្រ ត្រឹមរងរបួសស្រាល

ភ្នំពេញ ៖ បុរសម្នាក់បានជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្តបុកពីក្រោយ ជាប់ម៉ូតូខាងក្រោម ហើយរថយន្តបានព្យយាមបើករត់ជាច្រើនម៉ែត្រ ទើបព្រមឈប់ ប៉ុន្តែហេតុការណ៍នេះមិនបង្កឲ្យម្ចាស់ម៉ូតូរងរបួសស្រាលនោះទេ កើតឡើងស្ថិតនៅតាមបណ្ដាយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលរួចផុតពីគ្រោះថ្នាក់ មានឈ្មោះទឹម សុផា ភេទប្រុស ជានិស្សិត មានទីលំនៅភូមិវល្លិ៍យាវ ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង បច្ចុប្បន្នរស់នៅរាជធានីភ្នំពេញ ដើម្បីបន្តការសិក្សា។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះបានជិះម៉ូតូម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ 1CF-3907 ធ្វើដំណើរតាមផ្លូវវេងស្រេង ពេលនោះក៏មានរថយន្តធុនធំមួយគ្រឿង ម៉ាកហុីយ៉ាន់ដាយ ពណ៌សលាយខៀវ ពាក់ស្លាកលេខស្វាយរៀង 3A-0632 បានបើកមកបុកពីក្រោយពេញទំហឹង បណ្តាលឲ្យម្ចាស់ម៉ូតូខ្ទាតចេញ ចំណែកម៉ូតូបានជាប់ក្រោមរថយន្តអូសជាច្រើនម៉ែត្រ ទើបតៃកុងរថយន្តឈប់ រត់បាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចចរាចរណ៍បានចុះវាស់វែងយករថយន្តនិងម៉ូតូ ទៅរក្សាទុកនៅស្នងការរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តចូលដោះស្រាយ៕

RELATED ARTICLES