Monday, July 14, 2025
Homeព័ត៌មានជាតិម្នាក់ឆក់ស្លាប់ ម្នាក់ទៀតឆេះប្រដាប់ភេទ ដោយសារពួកគាត់ធ្វើរឿងនេះ

ម្នាក់ឆក់ស្លាប់ ម្នាក់ទៀតឆេះប្រដាប់ភេទ ដោយសារពួកគាត់ធ្វើរឿងនេះ

ខេត្តស្វាយរៀង ៖ បុរសជាជាងសំណង់ចំនួន3នាក់ បាននាំគ្នាលើកជណ្តើរដែក ដោយមិនបានមើលគ្រប់ជ្រុងជ្រោយ ក៏ធ្វើឱ្យប៉ះជាមួយ នឹងខ្សែភ្លើងដាច់រលាត់ បណ្តាលឱ្យឆ្លងចរន្តឆក់ជនរងគ្រោះម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម ចំណែក2នាក់ផ្សេងទៀតរងរបួសធ្ងន់ ដោយក្នុងនោះ មានម្នាក់ រងរបួសឆេះរលាកត្រង់ក្រលៀន និងប្រដាប់ភេទយ៉ាងធ្ងន់ធ្ងរ កាលពីវេលាម៉ោង2 និង40នាទីរសៀល ថ្ងៃទី16 ខែមករា ឆ្នាំ2019 នៅចំណុចការដ្ឋានសំណង់មួយកន្លែង ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។

បុរសរងគ្រោះដែលត្រូវខ្សែភ្លើងឆក់ស្លាប់ មានឈ្មោះញឹម ឆវ័ន្ត អាយុ20ឆ្នាំ មានីលំនៅភូមិសំបួរ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ចំណែកជនរងគ្រោះដែលរងរបួសធ្ងន់ទាំង2នាក់ទៀត មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

ដោយឡែក សាកសពជនរងគ្រោះខាងលើ ត្រូវបានសាច់ញាតិ និងក្រុមគ្រួសាររងគ្រោះ  ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES