Monday, July 14, 2025
Homeព័ត៌មានជាតិទើបតែលើកទី១ ប្រុសមិនមានជំនាញ ស្រីនាំគ្នាតដៃស្រែកផ្អើល

ទើបតែលើកទី១ ប្រុសមិនមានជំនាញ ស្រីនាំគ្នាតដៃស្រែកផ្អើល

ភ្នំពេញ ៖ កាលពីវេលាម៉ោង៤ និង១០នាទីទៀបភ្លឺ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩  មានករណីជនសង្ស័យ២នាក់ ទើបរៀនចេញប្លន់លើកទី១ ភ្លេចមើលរាសី ប៉ះចំថ្ងៃស៊យ វ៉ៃប្លន់ម៉ូតូពីនារីជាកម្មការិនីរោងចក្រមិនបាន សម្រេច ត្រូវនាងតដៃវិញ និងស្រែកឆោឡោផ្អើលប្រជាពលរដ្ឋចេញមកជួយព័ទ្ធចាប់បានម្នាក់ រួចក៏នាំគ្នាបញ្ចោញកំហឹងព្រួតវ៉ៃប៊ិះស្លាប់ ខណៈ ដែលបក្ខពួកម្នាក់ទៀតសំណាងល្អ  រត់គេចខ្លួនទាន់ពេល  នៅចំណុចភូមិព្រៃទា១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យ ដែលចេញប្លន់លើកទី១មិនបានសម្រេច បែរជាត្រូវប្រជាពលរដ្ឋព័ទ្ធចាប់បានវ៉ៃដំស្ទើរស្លាប់ស្ទើររស់នេះ មានឈ្មោះសេដ្ឋ ដារ៉េត ហៅទិត្យ អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ។ ចំណែកបក្ខពួកម្នាក់ទៀត ដែលរត់គេចខ្លួនបាត់ មានឈ្មោះវីត អាយុជាង២០ឆ្នាំ ជាមុខសញ្ញាចាស់។

ដោយឡែកម៉ូតូដែលជនសង្ស័យប៉ុនប៉ងប្លន់ តែមិនបានសម្រេច ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FA-7402 ជារបស់ជនរងគ្រោះឈ្មោះស៊ន រដ្ឋ ភេទស្រី អាយុ២៧ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅផ្ទះជួលភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើត ភូមិសេរីសាមគ្គីកណ្តាល ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

បន្ទាប់ពីព័ទ្ធចាប់បាន និងបញ្ចោញកំហឹងម្នាក់មួយដៃមួយជើងធ្វើឱ្យជនសង្ស័យបែកក្បាល ប៉ោងមុខ មើលលែងចង់ស្គាល់ហើយ ប្រជាពលរដ្ឋក៏រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកចាប់វាយខ្នោះជនសង្ស័យនាំយកទៅចាត់ការតាមច្បាប់។

នៅចំពោះមុខតាមសម្តីជនសង្ស័យសេដ្ឋ ដារ៉េត បានឆ្លើយសារភាពថា រូបគេទើបរៀនចេញប្លន់លើកទី១ប៉ុណ្ណោះ បន្ទាប់ពីស្គាល់ ឈ្មោះវីត មួយគ្រា ហើយក៏បបួលមកធ្វើបែបនេះ តែដោយសារមិនមានជំនាញច្បាស់។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាំទៅសាកសួរ និងកសាងសំណុំរឿង នៅប៉ុស្តិ៍ចោមចៅ៣ ដើម្បីបញ្ជូនទៅផ្នែកជំនាញ អធិការដ្ឋាន បន្តចាត់ការតាមនីតិវិធី៕

RELATED ARTICLES