Wednesday, July 16, 2025
Homeព័ត៌មានជាតិនុះ!!! ស្រីស្អាតធ្វើសុីប្រុសក្មេងវិញម្តងហើយ នៅបន្ទប់ជួល

នុះ!!! ស្រីស្អាតធ្វើសុីប្រុសក្មេងវិញម្តងហើយ នៅបន្ទប់ជួល

ភ្នំពេញ ៖ ករណីឆបោកម៉ូតូនេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង១៥នាទីព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួល មួយកន្លែង បន្ទប់០០៣ ត្រង់ចំណុចជិតផ្សារហេងលី ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។


ម៉ូតូដែលគេឆបោកទៅនោះ ម៉ាក ZOOMER-X ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GT-1362 ជាកម្មសិទ្ធិរបស់បងស្រីយុវជនរងគ្រោះ មានឈ្មោះផន ចាន់ធូ ភេទស្រី អាយុ២៦ឆ្នាំ មុខរបរលក់ខោអាវ ស្នាក់នៅភូមិសាមគ្គី២ ផ្លូវ១១៣ ផ្ទះលេខ M41 ខណ្ឌពោធិ៍សែនជ័យ។

រីឯជនរងគ្រោះត្រូវជាប្អូនមានឈ្មោះផន សុភ័ត្ត្រា ភេទប្រុស អាយុ២១ឆ្នាំ មុខរបជាសិស្សសាលាថ្នាក់ទី១១ ស្នាក់នៅផ្ទះជាមួយបងស្រី។ ចំណែកស្ត្រីដែលជាប់សង្ស័យ ក្នុងករណីឆបោកម៉ូតូខាងលើនេះ មានឈ្មោះស្មី មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំជម្ពូវ័ន្ត សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ (គេចខ្លួនបាត់)។

តាមប្រភពពីបងស្រីយុវជនរងគ្រោះ ដែលត្រូវជាម្ចាស់ម៉ូតូ បានរៀបរាប់ប្រាប់ថា ប្អូនប្រុសគាត់ បានស្គាល់បុរសម្នាក់ នៅកន្លែងលេងហ្គេមណេត (ក្បែរចំណុចផ្ទះជួលកើតហេតុ) ទើបប៉ុន្មានថ្ងៃប៉ុណ្ណោះ ហើយពួកគេបានទាក់ទងគ្នារាប់អានដូចមិត្តភក្តិ។ លុះមកដល់ថ្ងៃកើតហេតុ បុរសដែលប្អូនប្រុសគាត់ទើបស្គាល់នោះ បាននាំប្អូនប្រុសគាត់ទៅបន្ទប់ផ្ទះជួលកើតហេតុ។ ខណនោះស្ត្រីជាប់សង្ស័យឆបោក ក៏នៅទីនោះដែរ ហើយបាននិយាយខ្ចីម៉ូតូប្អូនគាត់ជិះទៅញាំបាយមួយភ្លែត។ តែប្អូនគាត់មិនបានយល់ព្រមនោះទេ តែដោយសារបុរសទើបស្គាល់ បានធានាអះអាង ថាមិនអីទេ ទើបស្ត្រីជាប់សង្ស័យ ជិះម៉ូតូចេញទៅបាត់រហូតតែម្តង។

ក្រោយកើតហេតុ យុវជនរងគ្រោះ បានប្រាប់ដំណើររឿងដល់បងស្រី ហើយបងស្រីក៏មកសួរនាំបុរសដែលត្រូវជាមិត្តភក្តិប្អូននោះ រួចនាំខ្លួនទៅប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី៣ ដើម្បីឱ្យសមត្ថកិច្ចសួរនាំ ស្វែងរកស្ត្រីជាប់ឆបោកខាងលើ។

បន្ទាប់ពីធ្វើការសាកសួររួច សមត្ថកិច្ចបាអនុញ្ញាត ឱ្យបុរសខាងលើត្រទៅផ្ទះវិញ ដោយសាររកពុំឃើញពីបទល្មើស ដែលអាចឃាត់ ខ្លួនបាន។ យ៉ាងណាពេលនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមប្រមាញ់ចាប់ខ្លួន

នារីជើងល្អដែលជាជនឆបោកខាងលើ ដើម្បីនាំយកមកផ្តន្ទាទោសតាច្បាប់៕

RELATED ARTICLES