Wednesday, July 16, 2025
Homeព័ត៌មានជាតិលាយស្រាបៀរជាមួយថ្នាំសណ្តំឲ្យផឹក រួចធ្វើសកម្មភាព... ចាប់បាន៣នាក់

លាយស្រាបៀរជាមួយថ្នាំសណ្តំឲ្យផឹក រួចធ្វើសកម្មភាព… ចាប់បាន៣នាក់

កាលពីនៅថ្ងៃទី​២៨​​ ខែមករា​ ឆ្នាំ​២០១៩​ សមត្ថកិច្ចខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ បានសហការគ្នា​ធ្វើការស្រាវជ្រាវករណីដាក់ថ្នាំសណ្តំលាយជាមួយស្រាបៀរ ឲ្យម្ចាស់ផ្ទះផឹក ពេលថ្នាំជ្រាបពេញខ្លួនហើយ ជនរងគ្រោះបានដួលសន្លប់ រួចជនសង្ស័យបានលួច យកទ្រព្យសម្បត្តិទៅបាត់ លុះម្ចាស់ផ្ទះដឹងខ្លួន បានឃើញទ្រព្យសម្បត្តិបាត់បង់ ក៏រត់ទៅប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ហេតុការណ៍នេះកើតឡើងចំណុចក្រុមទី១៧ ភូមិពោធិ៍១ ឃុំគារ ស្រុកមោងឫស្សី ខេត្តបា​ត់ដំ​បង។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន ក្រោយដាក់ថ្នាំសណ្តំលួចទ្រព្យសម្បត្តិ ទី១. ឈ្មោះ ជា ចិន្តា ភេទស្រី ម អាយុ៥៤ឆ្នាំ ទី២. ឈ្មោះ ឡុង ស្រីយ៉ា ភេទស្រី អាយុ១៦ឆ្នាំ (ជនសង្ស័យទាំង២នាក់នេះ រស់នៅភូមិ០៤ សង្កាត់ព្រះពន្លា ក្រុងសិរី​សោ​ភ័ណ្ឌ ខេត្តបន្ទាយមានជ័យ) និងទី៣. ឈ្មោះ ឆេង សីហា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិតាសិត ឃុំពេល ស្រុកត្រាំកក់ ខេត្តតាកែវ។ ចំណែកជនរងគ្រោះមានឈ្មោះ សោរ យឹម ភេទប្រុស អាយុ៦៣ឆ្នាំ (ម្ចាស់ផ្ទះសំណាក់យីហោ សោរ យឹម)។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា កាលពីម៉ោង២១និង​៣០នាទី ថ្ងៃទី២៧​ ខែមករា​ ឆ្នាំ២០១៩​ នៅផ្ទះកើតហេតុ ដែលស្ថិតនៅចំណុចក្រុមទី១៧ ភូមិពោធិ៍១ ឃុំគារ ស្រុកមោងឫស្សី ខេត្តបា​ត់ដំ​បង មានករណីដាក់ថ្នាំសណ្ដំលួចយកទ្រព្យសម្បត្តិ បង្កដោយជនសង្ស័យជាស្រ្តីចំនួន០២នាក់ បានធ្វើសកម្មភាពបបួលជនរងគ្រោះឈ្មោះសោរ យឹម ភេទប្រុស អាយុ៦៣ឆ្នាំ (ម្ចាស់ផ្ទះសំណាក់យីហោ សោរ យឹម) ផឹកស្រាបៀរ ABCជជែកគ្នាលេង​ នៅពេលនោះ ជនរងគ្រោះខ្វះការប្រុងប្រយ័ត្ន ក៏ត្រូវជនសង្ស័យខាងលើ បានយកថ្នាំ​ងងុយដេកលាយជាមួយស្រាបៀររបស់ជនរងគ្រោះ ​ហើយបន្តផឹកជជែកគ្នាលែងបន្តទៀត ប៉ុន្តែដោយ​សារឥទ្ឋិពលស្រាបៀរលាយជាមួយថ្នាំងងុយដេក ជនរងគ្រោះបានដេកដួលសន្លប់បាត់ស្មារតី​ ខណៈនោះជនសង្ស័យបានលួចប្រមូល​យកទ្រព្យសម្បត្តិមួយចំនួន រួមមាន ប្រាក់ខ្មែរ ចំនួន៦០​មុឺនរៀល, ខ្សែកផ្លាក​ទីន​ ចំនួន​០១ខ្សែ ទម្ងន់០​២តម្លឹង,បន្តោងមាស ទម្ងន់០៥ជី, ទូរ​សព្ទ័ដៃ ម៉ាក iphone X ចំនួន​០១គ្រឿង, នាឡិកាដៃ ចំនួន០២គ្រឿង រួចគេច​ខ្លួន ដោយជនសង្ស័យឈ្មោះ ឆេង សីហា ជាអ្នកឌុបនាំទៅខេត្តបន្ទាយមានជ័យ។

ក្រោយពីទទួលដំណឹងនេះ       ដោយអនុវត្តនូវបទបញ្ជារបស់ឯកឧត្តម​ ឧត្តមសេនីយ៍​ទោ​ អ៊ុច​ សុខុន​ ​ស្នង​ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ និងដោយបាន​ការ​សម្របសម្រួលលើនីតិវិធី​ពីលោក​ នួន​ សាន​ ​ព្រះរាជអាជ្ញាអម​សាលាដំបូងខេត្តបាត់ដំបង ផងនោះ​ លោកឧត្តមសេនីយ៍ត្រី​ ជេត​ វណ្ណនី​ ស្នងការ​រងទទួលផែន​ការ​ងារព្រហ្មទណ្ឌបានដឹកនាំកម្លាំងនគរបាលជំនាញក្នុងផែន សហការជាមួយសមត្ថកិច្ចនគរបាលខេត្តបន្ទាយមានជ័យ​ ចាប់ខ្លួនជនសង្ស័យទាំង៣នាក់នេះ ភ្លាមៗ ដោយដកហូតវត្ថុតាង ដូចជា ទូរស័ព្ទដៃចំនួន០១គ្រឿង, នាឡិកាដៃចំនួន០២គ្រឿង ជារបស់ជនរងគ្រោះ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ​ចាត់ការតាមផ្លូវច្បាប់៕

RELATED ARTICLES